ព័ត៌មានអន្តរជាតិ

IOM នឹងបន្តផ្តល់ការគាំទ្រ និងជំនួយបន្ថែម ដល់ពលរដ្ឋអាហ្គានីស្ថាន

បរទេស៖ អង្គការកិច្ចការងារ អន្តោប្រវេសអន្តរជាតិឬ IOM នៅថ្ងៃសុក្រនេះ បានធ្វើការអះអាងថា ខ្លួននឹងនៅតែបន្តធ្វើការងារ ដើម្បីគាំទ្រនិង ជួយទោដល់ពលរដ្ឋអាហ្គានីស្ថាន តាមរយៈការផ្គត់ផ្អង់អាហារនិងសំភារៈ ត្រៀមរដូវរងា ដែលឈានចូលមកដល់ នាពេលខាងមុខ។

សេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ច រយៈពេល២ថ្ងៃ របស់ប្រធានអង្គការ IOM លោក Antonio Manuel de Carvalho Ferreira Vitorino នៅក្នុងប្រទេសអាហ្គានីស្ថាន និងក៏បានសំដែងក្តីព្រួយបារម្ភ ចំពោះបញ្ហាមនុស្សធម៍ដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសនេះផងដែរ។

យោងតាមការបញ្ជាក់បន្ថែម របស់លោក Vitorino បានឲ្យដឹងដែរថា IOM បានដាក់ផែនការរួចរាល់ ទៅហើយ ក្នុងការបង្កើនជំនួយមនុស្សធម៍ សម្រាប់ត្រៀមរដូវរងាជូនដល់គ្រប់ ពលរដ្ឋអាហ្គានីស្ថាន ទាំងអស់។

គួរឲ្យដឹងដែរថា ចាប់តាំងតែពិដើមឆ្នាំ មកពលរដ្ឋអាហ្គានីស្ថាន ដល់ជាង៦៤ម៉ឺននាក់មកហើយ ដែលត្រូវបានបង្ខំចិត្តផ្លាស់ប្តូរ ទីលំនៅ ដោយសារតែបញ្ហាជម្លោះ ក្នុងប្រទេសហើយ ប្រមាណជា៥,៥លាននាក់ បានផ្លាស់ប្តូរទីលំនៅ គិតចាប់តាំងតែ ឆ្នាំ២០១២៕

ប្រែសម្រួល៖ស៊ុនលី

To Top