នៅវេលាយប់ថ្ងៃទី ៤ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៤ ព្រមទាំងថ្លែងសុន្ទរកថា គន្លឹះក្រោមប្រធានបទ«សូមឱ្យវាយោនៃការបើកទូលាយញ៉ាំ ឱ្យពិភពលោកមានភាពកក់ក្តៅ»តាមប្រព័ន្ធវីដេអូ ។
សុន្ទរកថាគន្លឹះលើកនេះបានវិភាគយ៉ាងស៊ីជម្រៅ នូវនិន្នាការទូទៅនៃសកលភា វូបនីយកម្មសេដ្ឋកិច្ចនិងបូកសរុបពីសមិទ្ធផលដែលប្រទេសចិន ទទួលបានចាប់តាំងពីការ ចូលជាសមាជិកអង្គការ WTO រយៈពេល ២០ ឆ្នាំមក និងអំពាវនាវឱ្យប្រទេសនានារួមគ្នា កសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ដើម្បីធ្វើឱ្យវាយោនៃការបើកទូលាយ ផ្តល់ភាពកក់ក្តៅដល់ ពិភពលោកទាំងមូល ។
ការបើកទូលាយជាសញ្ញាសម្គាល់ ដ៏ច្បាស់លាស់របស់ប្រទេសចិន ក្នុងសម័យទំនើប
-ឆ្នាំ ២០២១ ជាខួបលើកទី ២០ ដែលចិនបានចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក(WTO)។ រយៈពេល ២០ ឆ្នាំកន្លងទៅនេះ ពន្ធគយសរុបរបស់ប្រទេសចិនបានធ្លាក់ចុះពី 15.3% ដល់ត្រឹម 7.4% ដែលទាបជាងអាត្រា 9.8% ដែលបានសន្យាក្នុងពេលចូលជាសមាជិក WTO ។
-រដ្ឋាភិបាលចិនបានលុបចោលច្បាប់ និងបទប្បញ្ញត្តិជាង 2300 ដែលជំរុញឱ្យទីផ្សារ និងសង្គមមានភាពកាន់តែសកម្ម ។
-ចាប់តាំងពីជំងឺ COVID-19 ផ្ទុះរាលដាលមក ប្រទេសចិនបានផ្តល់ជូន សហគមន៍អន្តរជាតិនូវម៉ាសប្រហែល 350 ពាន់លាន សម្លៀកបំពាក់ការពារជាង 4 ពាន់លាន ឧបករណ៍ធ្វើតេស្តសម្រាប់មនុស្សជាង 6 ពាន់លាននាក់ និងវ៉ាក់សាំងជាង 16 រយលានដូស ។ ប្រទេសចិនជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យ ប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19 និងការអនុវត្តកិច្ចសន្យារបស់ខ្លួនដោយសកម្មភាពជាក់ស្តែង ដែលបង្ហាញពីទំនួលខុសត្រូវ ។
២០ ឆ្នាំមកសេដ្ឋកិច្ចសរុបរបស់ចិន បានកើនឡើងពីលំដាប់ទី៦ ដល់លំដាប់ទី២ លើពិភពលោក
ការប្រើប្រាស់ទុនបរទេសរបស់ចិន ជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍
ការវិនិយោគរបស់ចិន ទៅបរទេសកើនឡើងពីលំដាប់ទី២៦ លើពិភពលោកដល់លំដាប់ទី១
ការប្តេជ្ញាចិត្តទាំងបីរបស់ ប្រទេសចិន នឹងមិនផ្លាស់ប្តូរឡើយ
-ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការពង្រីកការបើកទូលាយ ដោយកម្រិតខ្ពស់ នឹងមិនផ្លាស់ប្តូរឡើយ
-ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការចែករំលែកនូវកាលានុវត្តភាព អភិវឌ្ឍន៍ជាមួយពិភពលោកនឹងមិនផ្លាស់ប្តូរឡើយ
-ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការជំរុញការធ្វើឱ្យសកលភាវូប នីយកម្មសេដ្ឋកិច្ចឆ្ពោះទៅរកទិសដៅកាន់តែបើកទូលាយ បរិយាប័ន្ន ផ្តល់ផលប្រយោជន៍ដល់គ្នា មានតុល្យភាព និងឈ្នះ-ឈ្នះក៏មិនផ្លាស់ប្តូរដែរ
ប្រទេសចិនប្រកាន់ខ្ជាប់ នូវចំណុចទាំង៤ យ៉ាងមុតមាំមិនងាករេ
-គាំពារពហុភាគីនិយមពិតប្រាកដ យ៉ាងមុតមាំមិនងាករេ
-ចែករំលែកកាលានុវត្តភាព ទីផ្សារជាមួយពិភពលោក យ៉ាងមុតមាំមិនងាករេ
-ជំរុញការបើកទូលាយកម្រិតខ្ពស់ យ៉ាងមុតមាំមិនងាករេ
-គាំពារផលប្រយោជន៍រួមរបស់ ពិភពលោកយ៉ាងមុតមាំមិនងាករេ
មនុស្សម្នាក់ពិបាកលើករបស់ធ្ងន់ បើមនុស្សជាច្រើនដើរជាមួយគ្នា វាងាយធ្វើដំណើរបានលឿន មានន័យថា សាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការ ទើបអាចឈានដល់គោលដៅ
ជំងឺ COVID-19 កំពុងបន្តរីករាលដាល នៅទូទាំងពិភពលោក
ការស្តារសេដ្ឋកិច្ចពិភពលោក ឡើងវិញនៅតែមិនងាយស្រួល
ប្រជាជននៃប្រទេសនានា គួរតែរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីពុះពារឧបសគ្គ
ប្រទេសចិនរីករាយរួម ជាមួយប្រទេសនានា
ក្នុងន័យកសាងសេដ្ឋកិច្ចពិភពលោក បែបបើកទូលាយ
ដើម្បីធ្វើឱ្យវាយោនៃការបើកទូលាយ ផ្តល់ភាពកក់ក្តៅដល់ ពិភពលោកទាំងមូល