សិង្ហបុរី ៖ ប្រទេសសិង្ហបុរី បានរាយការណ៍ ករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៧៦៧ករណី ខណៈដែលមនុស្ស ៩នាក់ទៀត បានស្លាប់ដោយសារផលវិបាក ដោយសារវីរុស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia ។
អ្នកស្លាប់មានអាយុចន្លោះពី ៦៧ ទៅ ៨៥ ឆ្នាំ ហើយពួកគេទាំងអស់មានលក្ខខណ្ឌជំងឺផ្សេងៗ នៅក្នុងនោះក្រសួង សុខាភិបាល មិន បាន បញ្ជាក់ ថា តើ លក្ខខណ្ឌ ទាំង នេះ មាន លក្ខណៈ បែប ណា នោះទេ។
ការស្លាប់នេះនាំឱ្យចំនួនអ្នកស្លាប់របស់សិង្ហបុរី ដោយសារវីរុសនេះកើន ឡើងដល់ ៤៦៨នាក់។
ចំនួនករណីឆ្លងថ្មី ដែលត្រូវបានរាយការណ៍ កាលពីថ្ងៃសុក្រ គឺធ្លាក់ចុះពីការឆ្លង ដែលបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។
វាក៏ជាករណីផ្ទុកជំងឺកូវីដ-១៩ ប្រចាំថ្ងៃទាបបំផុតចាប់តាំងពីថ្ងៃទី២៧ ខែកញ្ញា នៅពេលដែលការឆ្លងចំនួន ១៦៤៧ករណី ត្រូវបានរាយការណ៍។
ប្រភពពី MOH បានឲ្យដឹងទៀត ថា ការធ្លាក់ចុះនៃចំនួនករណី នៅថ្ងៃសុក្រ គឺទំនងជាដោយសារតែការ ពិនិត្យតិចជាងមុនត្រូវបានធ្វើឡើង ក្នុងអំឡុងពេលថ្ងៃឈប់ សម្រាក Deepavali នៅគ្លីនិកសុខភាពសាធារណៈ (PHPCs) និងពហុគ្លីនីក៕
ដោយ ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

