青山一道同云雨,明月何曾是两乡
qīng shān yī dào tóng yún yǔ ,míng yuè hé céng shì liǎng xiāng
【ន័យ】ភ្នំបៃតងស្ថិតក្រោមពពកនិងភ្លៀងក្នុងពេលតែមួយ ព្រះចន្ទចោលពន្លឺនៅទីជិតឆ្ងាយក្នុងពេលតែមួយ នៅកន្លែងខុសគ្នាតែយើងមិនត្រូវបានកាត់ផ្តាច់ទំនាក់ទំនងគ្នាទេ ទោះមិននៅក្បែរគ្នាតែចិត្តយើងជិតគ្នា ទោះនៅឆ្ងាយពីគ្នាក៏ដោយ តែពិភពលោកជាក្រុមគ្រួសារតែមួយ។
អ្នកនិពន្ធឈ្មោះ 王昌龄 ជាកវីល្បីឈ្មោះនៅរាជកាលថាំង(唐朝) លោកកើតនៅក្នុងគ្រួសារក្រីក្រ ធ្វើការផង រៀនសូត្រផង ជីវិតវ័យក្មេងក្រកម្សត់ ការរស់នៅពឹងលើការធ្វើស្រែចម្ការ។ លោកបានទទួលឥទ្ធិពលយ៉ាងជ្រាលជ្រៅពីលទ្ធិខុងជឺ គឺការធ្វើអភិបាលកិច្ចជាតិសំខាន់ត្រូវផ្តោតលើសីលធម៌ ។ ពេញមួយជីវិតរបស់លោក លោកបានខិតខំសិក្សារៀនសូត្រដើម្បីបង្កើនចំណេះដឹង ហើយបានទៅដល់កន្លែងជាច្រើន បានស្គាល់មិត្តច្រើនទាំងអ្នកចេះដឹង យោធិន កម្មាភិបាល ព្រះសង្ឃ អ្នកកាន់លទ្ធិតាវ ជាដើម កវីល្បីល្បាញកាលនោះសុទ្ធតែជាមិត្តស្និទ្ធរបស់លោក ។ លោកបានចងចំណងមិត្តភាពយ៉ាងស្មោះត្រង់ជាមួយមិត្តសំឡាញ់ដែលមានចិត្តគំនិតដូចគ្នា។
ជីវប្រវត្តិរបស់លោកបានបង្ហាញប្រាប់យើងថា អ្នកដែលមានមិត្តភក្តិមានទេពកោសល្យខ្ពស់ជាច្រើន ក៏ជាមនុស្សដែលមានសមត្ថភាព ចរិតល្អគួរឱ្យទុកចិត្តបាន។ គុណធម៌ប្រពៃណីមួយដែលប្រជាជាតិចិនបានប្រកាន់ខ្ជាប់និងអប់រំផ្សព្វផ្សាយពីបុរាណដល់បច្ចុប្បន្នគឺ ត្រូវខិតខំកសាងសីលធម៌ផ្ទាល់ខ្លួន យកចិត្តទុកដាក់ជីវភាពរបស់មិត្តភក្តិ ប្រកាន់ខ្ជាប់ក្តីរំពឹងទុកនៃការបង្កើតជីវភាពសុភមង្គល ខិតខំតស៊ូជាមួយគ្នា យើងមុខជាអាចឆ្ពោះទៅកាន់អនាគតល្អបវរ– មិនត្រឹមតែប្រទេសចិនទេ ប្រទេសជាច្រើនក៏គោរពពីគុណតម្លៃបែបនេះផងដែរ ។
លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់បានពន្យល់ពីពាក្យ “រួមជោគវាសនា” ថា៖ “ ភ្នំបៃតងស្ថិតក្រោមពពកនិងភ្លៀងក្នុងពេលតែមួយ ព្រះចន្ទចោលពន្លឺនៅទីជិតឆ្ងាយក្នុងពេលតែមួយ” ។ សន្តិភាពនិងវឌ្ឍនភាពជាបុព្វហេតុរួមរបស់យើង យុត្តិធម៌ជាឧត្តមគតិរួមរបស់យើង ប្រជាធិបតេយ្យនិងសេរីភាពជាការស្វែងរករួមរបស់យើង។ ប្រជាជនចិនស្រឡាញ់សន្តិភាព សាមគ្គីគ្នានិងធ្វើសហប្រតិបត្តិការជាមួយប្រជាជនគ្រប់ប្រទេសជានិច្ច គាំទ្រយ៉ាងម៉ឺងម៉ាត់លើការតស៊ូដោយយុត្តិធម៌របស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងបំណងគាំពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន ។ ប្រជាជនចិនខិតខំជំរុញការអភិវឌ្ឍជារួម និងផ្តល់កាលានុវត្តភាពថ្មីដល់ពិភពលោកតាមរយៈការអភិវឌ្ឍរបស់ចិន ដើម្បីជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។ យើងគួរចាប់ដៃគ្នាឈរនៅម្ខាងត្រឹមត្រូវនៃប្រវត្តិសាស្ត្រ ឈរនៅម្ខាងឈានមុខនៃមនុស្សជាតិ តស៊ូឥតឈប់ឈរដើម្បីសម្រេចការអភិវឌ្ឍជាសកលប្រកបដោយសន្តិភាពជានិច្ច។
យើងចាប់ដៃគ្នា ឈ្ពោះទៅរកអនាគតកាន់តែល្អបវរ៕