បរទេស៖រដ្ឋបាលរបស់លោក បៃដិន បានត្រៀមធ្វើការដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើរដ្ឋាភិបាលនៃប្រធានាធិបតីប្រទេសនីការ៉ាហ្គា លោក Daniel Ortega ក្រោយការបោះឆ្នោតគ្រោងធ្វើនៅអាទិត្យសប្ដាហ៍នេះ នេះបើយោងតាមសម្តីមន្ត្រីក្រសួងការបរទេសអាមេរិកជាន់ខ្ពស់មួយរូប បាននិយាយប្រាប់។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Devdiscourse នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន មើលឃើញការបោះឆ្នោតនៅថ្ងៃអាទិត្យនោះថា ជាការនាំមកនូវភាពផ្តាច់ការក្នុងប្រទេសអាមេរិកកណ្ដាលនោះ។
នៅក្នុងសន្និសីទកាសែតមួយ មន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការបរទេសអាមេរិក បាននិយាយប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកនឹងរក្សាវត្តមានការទូតរបស់ខ្លួនក្នុងប្រទេសនីការ៉ាហ្គា បើទោះជាបានចាត់ទុកថា ការបោះឆ្នោតនោះជាការបញ្ចប់អាណត្តិលទ្ធិប្រជាធិបតេយ្យរបស់លោក Ortega ក៏ដោយ ប៉ុន្តែកំណត់ការធ្វើអន្តរកម្មជំនួញជាមួយទីក្រុង Managua។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលសហរដ្ឋអាមេររិកផ្សេងទៀត ទីភ្នាក់ងារសារព័ត៌មាន Reuters បានធ្វើសេចក្តីរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន កំពុងតែត្រៀមរ់ៀបចំកញ្ចប់ទណ្ឌកម្ម ដែលអាចនឹងធ្វើការប្រកាសឲ្យដឹង នៅក្រោយការបោះឆ្នោតក្នុងប្រទេសនីការ៉ាហ្គា៕ប្រែសម្រួល៖ប៉ាង កុង