ព័ត៌មានអន្តរជាតិ

គ្រាប់រ៉ូកែតជាច្រើន បាញ់សំដៅទីតាំងរស់នៅ របស់នាយករដ្ឋមន្ត្រីអ៊ិរ៉ាក់

បរទេស៖ យោងតាមការបញ្ជាក់ របស់មន្ត្រីរដ្ឋាភិបាល នៃប្រទេសអ៊ីរ៉ាក់ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ទីតាំងតំបន់រស់នៅ របស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa al Kadhimi ត្រូវបានរងការវាយប្រហារ ដោយគ្រាប់រ៉ូកែតជាច្រើនគ្រាប់ ប៉ុន្តែទោះបីជាយ៉ាងណាក្តី នាយករដ្ឋមន្ត្រីមិនបានទទួល ការប៉ះពាល់នោះឡើយ។

ពលរដ្ឋដែលរស់នៅក្បែរ តំបន់គ្នានោះបានបញ្ជាក់ថា ពួកគេបានលឺសម្លេង នៃការផ្ទុះដោយសារគ្រាប់រ៉ូកេត ជាច្រើនគ្រាប់និង បន្តដោយគ្រាប់កាំភ្លើងផង ចេញពីតំបន់បៃតងរបស់រដ្ឋធានី Green Zone ដែលតំបន់ប្រជុំដោយការទីតាំង អគាររបស់រដ្ឋាភិបាល និងអគាររបស់ស្ថានទូតជាច្រើនផងដែរ។

មន្ត្រីអ៊ីរ៉ាក់ ២រូបដែលមិនបាន បញ្ជាក់អត្តសញ្ញាណបានបញ្ជាក់ថា អគាររស់នៅរបស់លោក al Kadhimi ត្រូវបានរងការវាយប្រហារ ដែរតែមិនមានព័ត៌មានលំអិត បន្ថែមនោះឡើយហើយមកដល់ ពេលនេះក៏នៅមិនទាន់ មានក្រុមណាហ៊ានចេញមកអះអាង អំពីការវាយប្រហារនេះនោះដែរ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top