ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក នឹងដកបម្រាមរបស់ខ្លួន លើអ្នកធ្វើដំណើរមកពី បរទេសនៅថ្ងៃទី៨ ខែវិច្ឆិកា

បរទេស៖ សហរដ្ឋអាមេរិកនឹង ដកបម្រាមរបស់ខ្លួនលើ អ្នកធ្វើដំណើរមកពីបរទេស នៅថ្ងៃទី៨ ខែវិច្ឆិកា ។ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានរងសម្ពាធពីមេដឹកនាំបរទេស និងអាជីវកម្ម ដើម្បីលុបចោលបម្រាមនេះ។ យោងតាមគោលការណ៍ណែនាំថ្មី អ្នកដំណើរនឹងត្រូវបង្ហាញភស្តុតាងថា ពួកគេត្រូវបានចាក់វ៉ាក់សាំងពេញលេញ និងបង្ហាញការធ្វើតេស្ត ដែលបង្ហាញថា គ្មានវីរុសកូវីដ១៩ មុនពេលឡើងយន្តហោះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា មានតែវ៉ាក់សាំងដែលត្រូវ បានអនុម័តដោយសហរដ្ឋអាមេរិក និងអង្គការសុខភាព ពិភពលោកប៉ុណ្ណោះ ដែលនឹងមានលក្ខណៈគ្រប់គ្រាន់ សម្រាប់បុគ្គលម្នាក់ថា ជា ‘វ៉ាក់សាំងពេញលេញ’ ។ ច្បាប់ថ្មីនេះនឹងមិនតម្រូវឱ្យភ្ញៀវបរទេស ធ្វើចត្តាឡីស័កនោះទេ។

ការហាមប្រាមរបស់អាមេរិក នឹងត្រូវបានដកចេញពីប្រទេសចំនួន 26 រួមទាំងប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ស្វីស និងក្រិក ព្រមទាំងចក្រភពអង់គ្លេស អៀរឡង់ ចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង អ៊ីរ៉ង់ និងប្រេស៊ីល។ ការធ្វើដំណើរតាមផ្លូវគោកទៅកាន់ សហរដ្ឋអាមេរិកពីប្រទេសកាណាដា និងម៉ិកស៊ិក នឹងត្រូវការណែនាំអំពីការចាក់វ៉ាក់សាំង ស្រដៀងគ្នាសម្រាប់ការ ចូលទឹកដីអាមេរិក ប៉ុន្តែបុគ្គលនឹងមិនត្រូវបង្ហាញ ភស្តុតាងនៃការធ្វើតេស្តរក COVID-19 អវិជ្ជមាន នោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top