ព័ត៌មានអន្តរជាតិ

តៃវ៉ាន់៖ ចិនអាចនឹងបិទកំពង់ផែ ដ៏សំខាន់នានារបស់ខ្លួន

បរទេស៖ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃអង្គារនេះថា កងកម្លាំងប្រដាប់ ងអាវុធចិន អាចនឹងធ្វើការបិទកំពង់ផែ និងអាកាសយានដ្ឋានសំខាន់ៗ របស់តៃវ៉ាន់ ដោយផ្តល់ឲ្យនូវការ វាយតម្លៃដ៏ថ្មីបំផុតរបស់ខ្លួន ស្តីពីអ្វីដែលខ្លួនពិពណ៌នាថា ជាការគម្រាមកំហែង កងទ័ពដ៏ធ្ងន់ធ្ងរ ធ្វើឡើងដោយប្រទេសជិតខាង ដ៏ធំនេះ។

ប្រទេសចិន តាមសេចក្តីរាយការណ៍ គ្មានបំណងបោះបង់ចោលការប្រើប្រាស់ការបង្ខំឲ្យកោះកាន់លទ្ធិប្រជាធិបតេយ្យនេះ ឱនទទួលយកការគ្រប់គ្រងរបស់ខ្លួននោះ ហើយនាពេលថ្មីៗនេះ បានបង្កើនការធ្វើសមយុទ្ធកងទ័ពនៅក្បែរកោះនោះ រួមទាំងហោះហើរយន្តហោះម្តងហើយម្តងទៀត ចូលទៅក្នុងតំបន់កំណត់ការពារដែនអាកាសតៃវ៉ាន់ផងដែរ។

នៅក្នុងរបាយការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយប្រាប់ថា ប្រទេសចិនទើបបានដំណើរការនូវអ្វីដែលគេស្គាល់ថា ឧបករណ៍សង្គ្រាមតំបន់ប្រផេះ និងបានលើកឡើង ពីប្រតិបត្តិការយន្តហោះចិន ចំនួន៥៥៤ ចូលទៅក្នុងតំបន់កំណត់ ការពារដែនអាកាស តៃវ៉ាន់ នៅចន្លោះខែសីហានិងខែកញ្ញា។

តាមសេចក្តីរាយការណ៍ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយយ៉ាងដូច្នេះថា នៅពេលបច្ចុប្បន្ននេះ យោធារំដោះរបស់ប្រទេសចិន កំពុងតែមានបំណងបញ្ចប់ការធ្វើទំនើបកម្មចំពោះកងទ័ពខ្លួន នៅត្រឹមឆ្នាំ២០៣៥ ដើម្បីទទួលបានឧត្តមភាព ក្នុងប្រតិបត្តិការដែលអាចសម្រេចបាន ក្នុងការប្រឆាំងនឹងកោះតៃវ៉ាន់ និងសមត្ថភាពដែលអាចសម្រេចបាន ក្នុងការរារាំងកងកម្លាំងបរទេស បង្កឲ្យមានបញ្ហាដ៏ធ្ងន់ធ្ងរ ចំពោះសុវត្ថិភាពទូទាំងប្រទេសរបស់តៃវ៉ាន់៕

ប្រែសម្រួល៖ប៉ាង កុង

To Top