Covid-19

អ្នកក្រុងហាណូយ ត្រូវគេជំរុញកុំឱ្យជិះរថភ្លើងថ្មី ក្នុងម៉ោងមមាញឹក ដើម្បីការពារឆ្លងជំងឺកូវីដ១៩

បរទេស៖ អ្នកគ្រប់គ្រងបណ្តាញ នៅក្នុងប្រទេសវៀតណាម បាននិយាយថា ស្ថានីយ៍រថភ្លើង Cat Linh-Ha Dong នឹងត្រូវបិទជាបណ្តោះអាសន្ន ប្រសិនបើចំនួនអ្នកដំណើរលើសលប់ លើវិធានការសុវត្ថិភាព Covid។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា លំហូរនៃអ្នកដំណើរ យ៉ាងច្រើនបានមកដល់ស្ថានីយ៍ Yen Nghia កាលពីព្រឹកថ្ងៃច័ន្ទ ដែលភាគច្រើនមាននិស្សិត និងមនុស្សចាស់។

បុគ្គលិកលក់សំបុត្រម្នាក់ បាននិយាយថា “សំបុត្រឥតគិតថ្លៃជាង 5 000 ត្រូវបានផ្តល់ឱ្យក្នុងរយៈពេលដ៏ខ្លី” ។

ជាជំហាននៃការបង្ការជំងឺកូវីដ-១៩ ក្រុមហ៊ុន Hanoi Metro ដែលគ្រប់គ្រងខ្សែរត់នេះបានជំរុញឱ្យ អ្នកដែលមកសម្រាប់តែ បទពិសោធន៍ក្នុងការជិះរថភ្លើង គឺ “ជៀសវាងម៉ោង ដែលមានមនុស្សបំផុត ដើម្បីការពារការប្រមូលផ្តុំធំ” ។

លោក Do Viet Hai អនុប្រធាននាយកដ្ឋាន ដឹកជញ្ជូនទីក្រុងហាណូយ បាននិយាយថា នៅពេលដែលមាន អ្នកដំណើរច្រើនពេក ស្ថានីយនឹងត្រូវបិទជា បណ្តោះអាសន្នក្នុងរយៈពេល 20-30 នាទី។

អ្នកដំណើរនឹងត្រូវបានណែនាំ អោយរំសាយទៅកន្លែងផ្សេង ហើយឡានក្រុងនឹងត្រូវបញ្ជូន ទៅស្ថានីយ៍សម្រាប់ គោលបំណងដឹកជញ្ជូន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top