ព័ត៌មានអន្តរជាតិ

លោក Xi ព្រមានអំពីការវិលត្រឡប់ ទៅកាន់សង្គ្រាមត្រជាក់សាជាថ្មី នៅក្នុងកិច្ចប្រជុំរបស់ APEC

បរទេស៖ ប្រធានាធិបតីប្រទេសចិនលោក Xi Jinping នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើការព្រមានចំៗថា អាស៊ីប៉ាស៊ីហ្វិក ត្រូវតែប្រយ័ត្នប្រយែងមិនត្រូវធ្លាក់ចូល ទៅក្នងភាពតានតឹង ដូចសង្គ្រាមត្រជាក់សាជាថ្មីឡើយ។

ថ្លែងបែបនេះនៅមុនកិច្ចប្រជុំតាមវិដេអូ ជាមួយនឹងប្រធានាធិបតីអាមេរិក ដែលគ្រោងធ្វើឡើងយ៉ាងលឿនបំផុត នាសប្តាហ៍ក្រោយលោក Xi បានបន្តថាការប៉ុនប៉ង នៃការធ្វើមនោគមវិជ្ជា ឬបង្កើតជាក្រុមតូចៗ ឈរលើមូលដ្ឋានភូមិសាស្ត្រនយោបាយ នឹងត្រូវបរាជ័យជាដាច់ខាត។

វិដេអូដែលលោក បានផ្ញើទៅកាន់កិច្ចប្រជុំ APEC ដែលកំពុងមានប្រទេសញូស៊ីឡេន ធ្វើជាម្ចាស់ផ្ទះបានធ្វើឡើង ក្នុងពេលដែលចិននិងអាមេរិក ព្រមទាំងប្រទេសជាសម្ព័ន្ធមិត្ត ដូចជាឥណ្ឌា ជប៉ុន និងអូស្ត្រាលី កំពុងតែកើនឡើងនូវភាពតានតឹងដាក់គ្នា នៅលើបញ្ហាប្រឈមមុខជាច្រើន បូករួមទាំងបញ្ហាកោះតៃវ៉ាន់ផងដែរ។

គួរឲ្យដឹងដែរថាកិច្ចប្រជុំ នៃបណ្តាប្រទេសផលិតប្រេងឬ APEC នឹងធ្វើឡើងដោយមានការចុលរួមពីមេដឹកនាំ មកពីប្រទេសចំនួន២១ ជាមហាអំណាចសេដ្ឋកិច្ច ហើយវានឹងប្រារព្ធឡើង ក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃសុក្រស្អែកនេះតទៅ៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top