បរទេស៖ រដ្ឋាភិបាលទីក្រុង Warsaw របស់ប្រទេសប៉ូឡូញ បានចាប់ផ្តើមដាក់ពង្រាយកងកម្លាំងយោធារបស់ខ្លួនទៅកាន់ព្រំដែន ជាមួយប្រទេសបេឡារុស ខណៈដែលស្ថានភាពជាមួយជនចំណាកស្រុកខុសច្បាប់នៅតាមព្រំដែន រួមរបស់ប្រទេសនេះកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី Tu-160 ចំនួនពីរគ្រឿង (ឈ្មោះរាយការណ៍របស់អង្គការណាតូ៖ Blackjack) បានធ្វើការហោះហើររយៈពេល 4.5 ម៉ោង លើទឹកដីនៃប្រទេសបេឡារុស្ស ក្នុងគោលបំណង “រក្សាសន្តិសុខនៃរដ្ឋសហភាព [នៃប្រទេសរុស្ស៊ី និងបេឡារុស្ស]” ។
យន្តហោះទម្លាក់គ្រាប់បែកក៏បានហោះហើរតាមយន្តហោះ Su-30SMs របស់កងកម្លាំងអាកាសបេឡារុស្ស ដែលបានអនុវត្តជាមួយយន្តហោះយុទ្ធសាស្ត្រក្នុងអំឡុងពេលបេសកកម្ម។ ក្រសួងការពារជាតិរុស្ស៊ីបានសង្កត់ធ្ងន់ថា ការហោះហើរដែលបានធ្វើឡើងកាលពីថ្ងៃទី ១១ ខែវិច្ឆិកា គឺមិនសំដៅប្រឆាំងនឹងប្រទេសបរទេសណាមួយឡើយ ហើយក្រសួងការពារជាតិរុស្ស៊ី ក៏បានបញ្ចេញវីដេអូនៃការហោះហើររបស់ Tu-160s ផងដែរ៕ប្រែសម្រួលៈ ណៃ តុលា