ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ ថាលោកត្រូវចាក់វ៉ាក់សាំងការពារ Covid-19 ដូសទី៤ ដោយសារលោក ត្រូវទៅចូលរួមកិច្ចប្រជុំនៅបរទេស

បរទេស៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល សាធារណៈរបស់ប្រទេសថៃ គឺលោក Anutin Charnvirakul បាននិយាយថា លោកនឹងត្រូវការ ចាក់វ៉ាក់សាំងការពារ Covid-19 លើកទី៤ ដោយសារលោក ត្រូវទៅចូលរួមកិច្ចប្រជុំនៅបរទេស។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា មេដឹកនាំគណបក្ស Bhumjaithai អាយុ 55 ឆ្នាំ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac ចំនួន 2 ដងក្នុងខែកុម្ភៈ ហើយក្រោយមកបាន ចាក់វ៉ាកសាំងប្រភេទ AstraZeneca ជាដូសជំរុញ។ ប៉ុន្តែដោយសារគាត់ ត្រូវទៅចូលរួមកិច្ចប្រជុំរបស់អង្គការសុខភាពពិភពលោក នៅប្រទេសស្វីសនៅចុងខែនេះ គាត់បាននិយាយថា គាត់នឹងត្រូវការចាក់វ៉ាក់សាំង AstraZeneca មួយផ្សេងទៀត ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការចូល ដោយគ្មានការធ្វើចត្តាឡីស័ក។

លោក Anutin បានប្រាប់កិច្ចប្រជុំមួយ នៅក្រសួងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃអាចជាប្រទេសដំបូងគេ ដែលចាប់ផ្តើម ទៅលើការចាក់ដូសលើកទីបួន។

លោក Anutin បានលើកខ្លួនគាត់ ជាឧទាហរណ៍នៃមនុស្សដែលអាចមានបញ្ហា ក្នុងការធ្វើដំណើរទៅក្រៅប្រទេស ដោយនិយាយថា គាត់នឹងត្រូវការចាក់ដូសទីបួន ព្រោះគាត់ត្រូវការទៅចូលរួមកិច្ចប្រជុំ នៅប្រទេសស្វីស៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top