ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់បែក B-52H អាមេរិក ខូចខាត ស្លាបខាងស្តាំ បន្ទាប់ពីបុកនឹងអគារ នៅមូលដ្ឋាន ក្នុងរដ្ឋ Louisiana

បរទេស៖ កាលពីព្រឹកថ្ងៃសុក្រ រូបថតបានលេចចេញ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីលទ្ធផល នៃឧប្បត្តិហេតុមួយដែលបានធ្វើឱ្យខូចខាត ផ្នែកស្លាបខាងស្តាំ នៃយន្តហោះទម្លាក់គ្រាប់បែក ប្រភេទ B-52H របស់កងទ័ពអាកាសសហរដ្ឋអាមេរិក។

យន្តហោះដែលមានតម្លៃ 84 លានដុល្លារគឺជាយន្តហោះមួយក្នុងចំណោមយន្តហោះ ទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រពាក់កណ្តាលសតវត្សទី 20 ចំនួន 76 ដែលកំពុងដំណើរការនៅឡើយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ការិយាល័យកិច្ចការសាធារណៈ របស់មូលដ្ឋានទ័ពអាកាស Barksdale បានបញ្ជាក់ប្រាប់ The War Zone កាលពីថ្ងៃសុក្រថា ឧបទ្ទវហេតុមួយបានកើតឡើង នៅមូលដ្ឋាននៅភាគពាយព្យនៃរដ្ឋ Louisiana ដែលជាកន្លែងរបស់ 2nd Bomb Wing និង 343rd Bomb Wing របស់កងទ័ពអាកាសបម្រុង។

រូបភាពនៃឧបទ្ទវហេតុនេះ ត្រូវបានបង្ហោះចូលទៅក្នុងហ្វេសប៊ុកដំបូងដោយ “Air Force amn/nco/snco” ។

មជ្ឈមណ្ឌលប្រតិបត្តិការថែទាំ (MOC) បានឱ្យដឹងថា «ខណៈពេលដែលមាន ការដាក់ទីតាំងយន្តហោះ សម្រាប់ការបង្ហាញនៅនឹងកន្លែងទីតាំង គឺស្រាប់តែយន្តហោះ បានបុកជាមួយនឹងរបងនៅមុខអគារ របសក្រុមថែទាំតែម្តង»៕ ប្រែសម្រួលៈ ណៃ តុលា

To Top