ព័ត៌មានអន្តរជាតិ

រុស្ស៊ីថា សកម្មភាពយោធា របស់អាមេរិក និងអង្គការណាតូ នៅសមុទ្រខ្មៅ ជាសកម្មភាពឈ្លានពាន

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានថ្លែងសំដៅទៅលើសកម្មភាព របស់សហរដ្ឋអាមេរិក នៅសមុទ្រខ្មៅនៅមុនថ្ងៃ ដោយកត់សម្គាល់ថា ការប្រើប្រាស់អាកាសចរណ៍ យុទ្ធសាស្ត្ររបស់ណាតូ នៅជិតទឹកដីរុស្ស៊ី គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមក្រសួង ការពារជាតិរុស្ស៊ី បានលើកឡើង កាលពីថ្ងៃសៅរ៍ថា កងកម្លាំងអាកាសរុស្ស៊ី បានរកឃើញជើងហោះហើរឈ្លប ចំនួនបួននៅជិតព្រំដែន របស់ប្រទេសកាលពីថ្ងៃសៅរ៍។

សេចក្តីថ្លែងការណ៍ផ្លូវការ របស់ក្រសួងការពារជាតិរុស្ស៊ី បានអានថា “ប្រព័ន្ធរ៉ាដានៃកងកម្លាំងអវកាសរុស្ស៊ី និងកងនាវានៅសមុទ្រខ្មៅ បានរកឃើញ និងអមដំណើរជើងហោះហើរចំនួន 4 ដោយយន្តហោះឈ្លបយកការណ៍ របស់ប្រទេសសមាជិក របស់អង្គការណាតូ នៅក្នុងដែនអាកាស លើតំបន់សមុទ្រខ្មៅ ក្នុងរយៈពេល 24 ម៉ោងកន្លងមកនេះ” ។

ទីក្រុងមូស្គូ ក៏បានថ្កោលទោស សកម្មភាពអរិភាពរបស់ប្លុក ដោយសង្កត់ធ្ងន់ថា ពួកគេមិនបានរួមចំណែក ដល់បង្កើត ស្ថិរភាពនៅក្នុងតំបន់ សមុទ្រខ្មៅនោះទេ ៕ប្រែសម្រួលៈ ណៃ តុល

To Top