ព័ត៌មានអន្តរជាតិ

កាសែត New York Times៖ ការវាយប្រហារតាមអាកាស របស់អាមេរិកនៅស៊ីរី កាលពីខែមីនាឆ្នាំ២០១៩ បានសម្លាប់មនុស្ស ៨០នាក់ រួមទាំងស្ត្រី និងកុមាររហូតដល់ ៦៤នាក់

បរទេស៖ របាយការណ៍ថ្មីមួយ នៅក្នុងកាសែត New York Times ផ្តល់ការយកចិត្តទុកដាក់យ៉ាង ស៊ីជម្រៅដោយបានតាមដាន ទៅលើការវាយប្រហារតាមអាកាស ដែលដឹកនាំដោយសហរដ្ឋអាមេរិក ចំនួនពីរដែលបានកើតឡើង នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី 18 ខែមីនា ឆ្នាំ 2019 ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ 80 នាក់ រួមទាំងស្ត្រី និងកុមាររហូតដល់ 64 នាក់ផងដែរ។

ពេលនេះគេដឹងថា ឧប្បត្តិហេតុដែល មិនបានរាយការណ៍នេះ គឺនៅពេលនោះត្រូវ បានមន្ត្រីច្បាប់ដាក់ថា ជាឧក្រិដ្ឋកម្មសង្គ្រាម ដែលអាចកើតមាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា សម្រាប់ជាលើកដំបូង ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក (USCENTCOM) ដែលជាបញ្ជាការប្រយុទ្ធបង្រួបបង្រួម ដែលត្រួតពិនិត្យប្រតិបត្តិការដែនអាកាស របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី បានទទួលស្គាល់ជាផ្លូវការនូវការ វាយប្រហារជាបន្តបន្ទាប់ប្រឆាំង នឹងគោលដៅនៅជិតទីក្រុង Baghuz ប្រទេសស៊ីរីកាលពីថ្ងៃទី 18 ខែមីនា ឆ្នាំ 2019។

ឆ្លើយតបទៅនឹង របាយការណ៍របស់កាសែត New York Times គឺ ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក (USCENTCOM) បានរៀបរាប់លម្អិតនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា កងកម្លាំងអាមេរិកបានបញ្ជាក់ថា យុទ្ធជនដែលជាក្រុមភេរវករ Daesh ចំនួ 16 នាក់ និងជនស៊ីវិល 4 នាក់ ក្នុងចំណោម 80 នាក់ ត្រូវបានសម្លាប់។

សេចក្តីថ្លែងការណ៍របស់បញ្ជាការ បានលើកឡើងថា «យើងមានការរន្ធត់ទៅលើ ការបាត់បង់ជីវិតជនស្លូតត្រង់ និងចាត់វិធានការគ្រប់បែប យ៉ាងដើម្បីការពារពួកគេ។ ក្នុងករណីនេះ យើងបានរាយការណ៍ដោយខ្លួនឯង និងស៊ើបអង្កេតទៅលើ ការវាយប្រហារដែនអាកាស ដោយយោងតាមភស្តុតាង ផ្ទាល់របស់យើង និងទទួលខុសត្រូវទាំងស្រុង ចំពោះការបាត់បង់ជីវិត កើតឡើងដោយអចេតនានេះ»។

USCENTCOM បានអះអាងថា ការវាយប្រហារនេះគឺជា “ការការពារខ្លួនស្របច្បាប់” ហើយថា វាមិនច្បាស់ថាតើបុគ្គល 60 នាក់ផ្សេងទៀត – ស្ត្រី និងកុមារទាំងអស់ – ក៏ជាសកម្មប្រយុទ្ធផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top