បរទេស៖ លោក Flynn អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក ខណៈពេលកំពុង និយាយនៅក្នុងកម្មវិធី ‘Reawaken America Tour’ កាលពីថ្ងៃសៅរ៍ បានប្រកាសថា សហរដ្ឋអាមេរិកគួរតែ ប្រកាន់យកសាសនាតែមួយ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ជាឧត្តមសេនីយ៍ឯកកងទ័ពអាមេរិក ចូលនិវត្តន៍រូបនេះបានអះអាងថា “ប្រសិនបើយើងនឹងមាន ប្រជាជាតិមួយនៅក្រោមព្រះ – ដែលយើងត្រូវតែ នោះ គឺ យើងត្រូវតែមានសាសនាតែមួយ «ប្រជាជាតិមួយនៅក្រោមព្រះ ហើយសាសនាមួយនៅក្រោមព្រះ»។

សូមជម្រាបថា អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Michael Flynn ដែលបានបម្រើការនៅក្នុងរដ្ឋបាល Trump ត្រឹមតែ 22ថ្ងៃ មុនពេលសារភាពកំហុសចំពោះ ការកុហកអ្នកស៊ើបអង្កេតសហព័ន្ធ ត្រូវបានចេញការលើកលែង ទោសពេញលេញ នៅក្នុងខែវិច្ឆិកាឆ្នាំ 2020 ដោយប្រធានាធិបតីអាមេរិក នៅពេលនោះ ៕
ប្រែសម្រួលៈ ណៃ តុលា
