ព័ត៌មានអន្តរជាតិ

អូទ្រីស ចាប់ផ្តើមបិទខ្ទប់​ពលរដ្ឋណា ដែលមិនបាន ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩

បរទេស៖ រដ្ឋាភិបាលបាននិយាយថា ប្រទេសអូទ្រីស កំពុងបិទខ្ទប់អ្នកស្រុក ដែលមិនបានចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ទាំងអស់ ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ។

អ្នកដែលមានអាយុលើសពី 12 ឆ្នាំដែលមិនបានដាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ បាន២ដងទេ គឺនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញ ពីផ្ទះរបស់ពួកគេ សម្រាប់ទៅធ្វើការងារ ទៅសាលារៀន ហាត់ប្រាណ និងទិញសម្ភារៈចាំបាច់ តែប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន Sky News ចេញផ្សាយកាលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ការបិទខ្ទប់នេះនឹងប៉ះពាល់ដល់ប្រជាជន ប្រហែល២លាននាក់ នៃចំនួនប្រជាជន ៨,៩ លាននាក់ របស់ប្រទេសអូទ្រីស ហើយមានរយៈពេល ១០ ថ្ងៃមុនពេលត្រូវបានពិនិត្យ។

កាលពីថ្ងៃសុក្រ រដ្ឋាភិបាលបានប្រកាសពីផែនការ បិទខ្ទប់ចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង នៅក្នុងតំបន់ចំនួនពីរ គែ អូទ្រីសខាងលើ និងទីក្រុង Salzburg ប៉ុន្តែឥឡូវនេះវាត្រូវបានពង្រីក ទៅតំបន់ដទៃទៀត៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top