ព័ត៌មានអន្តរជាតិ

អូទ្រីស ប្រកាសបិទខ្ទប់ លើអ្នកមិនបានចាក់ វ៉ាក់សាំង ខណៈករណីឆ្លង កំពុងកើនឡើង

វីយែន ៖ រដ្ឋាភិបាលអូទ្រីស បានប្រកាសឲ្យដឹងថា ប្រទេសអូទ្រីស នឹងចាប់ផ្តើមពីថ្ងៃចន្ទ ដើម្បីដាក់ការចាក់សោរលើ អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

អធិការបតីអូទ្រីស Alexander Schallenberg បានឲ្យដឹង បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអាទិត្យថា “យើងបានសម្រេចចិត្ត ដោយចិត្តធ្ងន់ ដើម្បីបោះជំហាននេះ” ។

យោងតាមលោក Schallenberg បុគ្គល ដែលមិនបានទទួលថ្នាំបង្ការ ដែលមានអាយុលើសពី ១២ ឆ្នាំនឹងត្រូវបានហាមឃាត់ មិនឱ្យចាកចេញ ពីផ្ទះរបស់ពួកគេ លើកលែងតែសកម្មភាពជាមូលដ្ឋាន ដូចជាការធ្វើការ ការដើរទិញឥវ៉ាន់ ឬធ្វើលំហាត់ប្រាណ ខណៈពេលដែលអ្នកដែលមានអាយុក្រោម ១២ឆ្នាំនឹងមិនរង ផលប៉ះពាល់នោះទេ ។

លោក Schallenberg បានលើកឡើងថា ការចាក់សោរ ដែលបច្ចុប្បន្នមានកំណត់ត្រឹម ១០ថ្ងៃ ត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់ជនជាតិ អូទ្រីស ចំនួន ២ លាននាក់នៅក្នុងប្រទេស ដែលមានប្រជាជនចំនួន ៨,៩លាននាក់ ហើយប៉ូលីសត្រូវបានស្នើសុំឱ្យពិនិត្យ មើលមនុស្សនៅខាងក្រៅ ដើម្បីប្រាកដថា ពួកគេត្រូវបានចាក់វ៉ាក់សាំង ។

លោក Schallenberg បានបន្ដថា “ឥឡូវនេះយើងត្រូវធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីបង្កើនអត្រាការចាក់វ៉ាក់សាំង ទាបគួរឱ្យអាម៉ាស់។ ជាមួយនឹងអត្រា នៃការចាក់វ៉ាក់សាំង ដែលយើងមាននៅពេលនេះ យើងនឹងមិនអាចចេញ ពីរង្វង់ដ៏កាចសាហាវនោះទេ” ។

នៅប្រទេសអូទ្រីស ៦៥ភាគរយ នៃពលរដ្ឋបច្ចុប្បន្ន ត្រូវបានចាក់ថ្នាំបង្ការ យ៉ាងពេញលេញ ហើយអត្រានៃការចាក់ វ៉ាក់សាំងនេះ គឺស្ថិតក្នុងចំណោម កម្រិតទាបបំផុត នៅក្នុងបណ្តាប្រទេសអឺរ៉ុប ខាងលិច។

ប្រទេស អូទ្រីស បានកត់ត្រាករណីឆ្លងជំងឺ-១៩ ថ្មីចំនួន ១១,៥៥២ករណី កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានកំណត់ត្រាខ្ពស់ កាលពីថ្ងៃសៅរ៍ នៅពេល ដែលករណីថ្មី ចំនួន ១៣,១៥២ករណី ត្រូវបានរាយការណ៍ ។ ចាប់តាំងពីការផ្ទុះឡើង នៃជំងឺរាតត្បាតនេះ មនុស្សជាង ១១,៧០០នាក់ បានស្លាប់នៅក្នុងប្រទេសអូទ្រីស ជាលទ្ធផល ៕

ដោយ ឈូក បូរ៉ា

To Top