បរទេស ៖ ប្រទេសចិនកំពុង ប្រឈមមុខនឹងការកើនឡើង ដ៏ធំបំផុត របស់ខ្លួននៃវីរុសបំលែងថ្មី ប្រភេទ Delta ក្នុងពេល ដែលប្រទេសនេះ ដាក់គោលការណ៍សូន្យវីរុស ទៅជាការធ្វើតេស្ត ។ ការរឹតបន្តឹងត្រូវបានដាក់ លើសាកលវិទ្យាល័យ មួយនៅភាគឦសាន របស់ប្រទេស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា និស្សិតជាង 10,000 នាក់ត្រូវបានដាក់ ឱ្យនៅដាច់ដោយឡែកពីគេ ឬធ្វើចត្តាឡីស័ក បន្ទាប់ពីបន្ទប់ស្នាក់នៅធំពីរ ត្រូវបានបិទនៅក្នុងទីក្រុង សាកលវិទ្យាល័យ Zhuanghe ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ទីក្រុង Dalian ក្នុងខេត្តឆ្នេរសមុទ្រ Liaoning ភាគឦសាន ប្រទេសចិន។
មន្ត្រីសុខាភិបាលបាននិយាយថា សរុបមក ករណីឆ្លងវីរុស Covid-19 ជាង ២៣០ ត្រូវបានកត់ត្រា នៅក្នុងទីក្រុង Dalian ដែលជាទីក្រុង ដែលមានប្រជាជនចំនួន ៧,៤៥ លាននាក់ ចាប់តាំងពីថ្ងៃទី ៤ ខែវិច្ឆិកាមក។ ដោយនាំឱ្យអាជ្ញាធរ ប្រញាប់ប្រញាល់ ដើម្បីរក្សាយុទ្ធសាស្ត្រសូន្យ ករណីរបស់ខ្លួន ដោយបានបង្កើនការរឹតបន្តឹង រួមទាំងការបិទផ្លូវ និងបានចាប់ផ្តើមយុទ្ធនាការសាកល្បង ទ្រង់ទ្រាយធំទូទាំងទីក្រុង។
ប្រព័ន្ធផ្សព្វផ្សាយចិន បាននិយាយថា ការផ្ទុះឡើងនៃវីរុសប្រភេទ Delta ដែលឆ្លងរហ័ស ត្រូវបានគេរកឃើញថា បានផ្សារភ្ជាប់ទៅនឹងក្រុមហ៊ុនដែលរក្សាទុក និង លក់ដូរអាហារក្លាសេ ខណៈពេលដែលក្រុម នៃការឆ្លងផ្សេងទៀត ត្រូវបានរកឃើញ នៅក្នុងបរិវេណសាលា ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
