ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់អាមេរិក៖ លោក បៃដិន នឹងប្រាប់ប្រធានាធិបតីចិនថា ចិនត្រូវតែលេងតាមក្រឹត្យក្រម

បរទេស៖ មន្ត្រីរដ្ឋបាលជាន់ខ្ពស់សហរដ្ឋអាមេរិក បាននិយាយថា លោកប្រធានាធិបតី ចូ បៃដិន នឹងប្រាប់ដល់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំផ្ទាល់នាព្រឹកថ្ងៃអង្គារ ម៉ោងនៅទីក្រុងប៉េកាំង ស្តីពីមធ្យោបាយកាត់បន្ថយភាពអាចមានជម្លោះមហាអំណាចថា ប្រទេសចិនត្រូវតែលេងេតាមក្រឹត្យក្រមនៃផ្លូវជាប្រទេសមានទំនួលខុសត្រូវ។


មន្ត្រីរូបនោះ បាននិយាយប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាគ្នាតាមវីដេអូខល ដែលផ្តើមបង្កើតដោយលោក បៃដិន និងត្រូវសហរដ្ឋអាមេរិករំពឹងថា នឹងប្រព្រឹត្តទៅរយៈពេលជាច្រើនម៉ោង នៅល្ងាចថ្ងៃចន្ទ ម៉ោងនៅទីក្រុងវ៉ាស៊ីនតោននោះ នឹងស្តីពីការកំណត់លក្ខខណ្ឌសម្រាប់អនាគតនៃការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិន។


តាមសេចក្តីរាយការណ៍ ភាគីទាំងពីរសង្ឃឹមថា កិច្ចពិភាក្សាគ្នាដ៏ទូលំទូលាយបំផុត រវាងមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ ចាប់តាំងពីលោក បៃដិន បានឡើងជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងខែមករាមកនេះ នឹងធ្វើឲ្យចំណងមិត្តភាពកាន់តែមានភាពស៊ីចង្វាក់គ្នា។


គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនិងប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចពិភពលោក មានការខ្វែងគំនិតគ្នាស្តីពីប្រភពនៃជម្ងឺរាតត្បាតកូវីដ១៩ ការពង្រឹងឃ្លាំងអាវុធ នុយក្លេអ៊ែរ បស់ទីក្រុងប៉េកាំង និងការបង្កើនសម្ពាធរបស់ចិនលើកោះតៃវ៉ាន់ ព្រមទាំងមានបញ្ហាដទៃផ្សេងជាច្រើនទៀត៕


ប្រែសម្រួល៖ប៉ាង កុង

To Top