ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន-ណាតូ បើកសមយុទ្ធជើងទឹក នៅសមុទ្រខ្មៅ

គៀវ៖ ក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពជើងទឹកអ៊ុយក្រែន បានធ្វើសមយុទ្ធឆ្លងកាត់ (PASSEX) នៅក្នុងសមុទ្រខ្មៅ ជាមួយកងកម្លាំងជើងទឹកនៃរដ្ឋសមាជិក នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដូចជាសហរដ្ឋអាមេរិក តួកគី និងរូម៉ានី។

សមយុទ្ធកងទ័ពជើងទឹកនេះ ពាក់ព័ន្ធនឹងនាវាចំនួន ៧គ្រឿង រួមទាំងទូកល្បាតលំដាប់កោះ “Sloviansk” នៃកងទ័ពជើងទឹកអ៊ុយក្រែន និងនាវាចម្បាំងនៃកងនាវាចរទី៦ របស់សហរដ្ឋអាមេរិក “Mount Whitney” ។

យន្តហោះល្បាត P-8 “Poseidon” និងឧទ្ធម្ភាគចក្ររបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកក៏បានចូលរួមក្នុងសមយុទ្ធនេះផងដែរ ដែលរួមមានសមយុទ្ធយុទ្ធសាស្ត្រ ការបណ្តុះបណ្តាលផលិតសញ្ញា ការបណ្តុះបណ្តាលទំនាក់ទំនង និងសកម្មភាពផ្សេងៗទៀត។

យោងតាមក្រសួងការពារជាតិអ៊ុយក្រែន គោលដៅចម្បងនៃសមយុទ្ធកងទ័ពជើងទឹកគឺដើម្បីធ្វើការចេញនូវអន្តរកម្មនៃក្រុមយុទ្ធសាស្ត្រពហុជាតិ ស្របតាមស្តង់ដាររបស់អង្គការណាតូ និងបង្កើនកម្រិតនៃអន្តរប្រតិបត្តិការរវាងកងកម្លាំងជើងទឹកដែលចូលរួម។

ក្រសួងបានឲ្យដឹងថា គោលបំណងមួយទៀតនៃសមយុទ្ធ គឺដើម្បីរក្សាសន្តិសុខនៅសមុទ្រខ្មៅ។អ៊ុយក្រែនធ្វើសមយុទ្ធកងទ័ពជើងទឹក PASSEX នៅសមុទ្រខ្មៅជាទៀងទាត់ ជាមួយសមាជិកណាតូ និងប្រទេសជាដៃគូ ដើម្បីនាំយកកម្រិតនៃកងកម្លាំងជើងទឹករបស់ខ្លួនឱ្យខិតទៅជិតស្តង់ដារសម្ព័ន្ធមិត្ត។  នៅខែមិថុនា ឆ្នាំ២០២០ អ៊ុយក្រែនត្រូវបានផ្តល់ឋានៈជាដៃគូនៅក្នុងកម្មវិធីបង្កើនឱកាសរបស់ណាតូ៕

To Top