ព័ត៌មានអន្តរជាតិ

ចិន ឡាវ ថៃ និងមីយ៉ាន់ម៉ា ចាប់ផ្ដើមការល្បាតទន្លេមេគង្គ រួមគ្នាលើកទី១១១

ប៉េកាំង៖ អាជ្ញាធរ អនុវត្ត ច្បាប់ មក ពី ប្រទេស ចិន ឡាវ មីយ៉ាន់ម៉ា និង ថៃ បាន រួម កម្លាំង គ្នា ដើម្បី ធ្វើ ការ ល្បាត ទន្លេ មេគង្គ រួម លើក ទី១១១ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នាយកដ្ឋានសន្តិសុខសាធារណៈយូណានបានឲ្យដឹងថា នាវាចិនពីរគ្រឿងបានចេញដំណើរសម្រាប់ការល្បាតនៅម៉ោង ៩ព្រឹកថ្ងៃអង្គារពីកំពង់ផែ Jingha ក្នុងខេត្តស្វយ័ត Xishuangbanna Dai នៃខេត្តយូណាន ភាគនិរតីនៃប្រទេសចិន។

មុនពេលប្រតិបត្តិការនេះ អាជ្ញាធរអនុវត្តច្បាប់បានធ្វើសន្និសីទវីដេអូ ដើម្បីវិភាគរួមគ្នាអំពីជំងឺរាតត្បាតកូវីដ-១៩ បច្ចុប្បន្ន និងស្ថានភាពសន្តិសុខសាធារណៈនៅតំបន់អាងទន្លេ។

ក្នុងអំឡុងពេលដើរល្បាត ប្រទេសទាំង៤ នឹងអនុវត្តសកម្មភាពអនុវត្តច្បាប់រួមគ្នានៅក្នុងដែនទឹកសំខាន់ៗនៃទន្លេ ហើយនឹងខិតខំប្រឹងប្រែង ដើម្បីធានាបាននូវសន្តិសុខ និងស្ថិរភាពនៃអាងទន្លេ។

ទន្លេមេគង្គដែលត្រូវបានគេស្គាល់ថា ជាទន្លេឡានឆាង ក្នុងប្រទេសចិន គឺជាផ្លូវទឹកដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ ប្រទេស ចិន ឡាវ មីយ៉ាន់ម៉ា និង ថៃ បាន អនុវត្ត ការ ល្បាត រួម គ្នា តាម ដង ទន្លេ តាំង ពី ខែ ធ្នូ ឆ្នាំ ២០១១៕

ដោយ ឈូក បូរ៉ា

To Top