សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ ហៅកាត់ថា (KDCA) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកានេះថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣.២៩២ករណី ខណៈប្រទេសនេះបានឈានចូល ដល់ដំណាក់កាលដំបូងនៃ “ការរស់នៅជាមួយជំងឺកូវីដ-១៩” ជាមួយនឹងការបន្ធូរបន្ថយការរឹតបន្តឹង ។
ការកើនឡើងនៃករណី ត្រូវបានព្យាករណ៍ដោយមន្ត្រី និងអ្នកជំនាញបន្ទាប់ពីការរឹតបន្តឹងគម្លាតសង្គមជាច្រើនត្រូវបានដកចេញកាលពីដើមខែនេះ បន្ទាប់ពីប្រទេសនេះ បានលើសពីគោលដៅរបស់ខ្លួន ក្នុងការចាក់វ៉ាក់សាំង៧០ភាគរយ នៃប្រជាជនចំនួន៥២លាននាក់របស់ខ្លួន ។ ជាង៧៨,៥ភាគរយ ឥឡូវនេះត្រូវបានចាក់វ៉ាក់សាំងគ្រប់កម្រិត រួមទាំងជាង៩០ភាគរយ នៃមនុស្សពេញវ័យ ។
KDCA បានឲ្យដឹងថា ការកើនឡើងនៃករណីធ្ងន់ធ្ងរ ក៏កំពុងត្រូវបានជំរុញដោយផលប៉ះពាល់ នៃវ៉ាក់សាំងការពារមេរោគឆ្លងដែលផ្តល់ ដល់ក្រុមដែលងាយរងគ្រោះ ដូចជាមនុស្សចាស់នៅក្នុងដំណើរការនេះ ដែលនាំឱ្យមានការកើនឡើង នៃការឆ្លងមេរោគ។
គិតត្រឹមថ្ងៃព្រហស្បតិ៍មាន ករណីធ្ងន់ធ្ងរចំនួន៥០៦នាក់ ដែលធ្លាក់ចុះបន្តិចពីកម្រិតខ្ពស់បំផុតនៃ៥២២នាក់ ដែលបានរាយការណ៍មួយថ្ងៃមុន៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា