ព័ត៌មានអន្តរជាតិ

អនុរដ្ឋមន្ត្រី រតនាគារអាមេរិក និងថ្នាក់ដឹកនាំកាតា ពិភាក្សាភាពចាំបាច់ នៃជំនួយមនុស្ស អាហ្វហ្គានីស្ថាន

បរទេស៖ អនុរដ្ឋមន្ត្រី រតនាគារសហរដ្ឋអាមេរិក លោក Wally Adeyemo និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសកាតា នៅក្នុងសប្ដាហ៍នេះ បានពិភាក្សាគ្នាអំពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការបំពេញតម្រូវការចំបាច់ផ្នែកជំនួយមនុស្សធម៌ ចំពោះប្រជាជនអាហ្វហ្គានីស្ថាន នេះបើតាមការនិយាយឲ្យដឹងពីក្រសួងរតនាគារអាមេរិក។ 

ក្រៅពីនោះ លោក ក៏បានពិភាក្សាអំពីកំណើនសមភាព ការរាតត្បាតនៃជម្ងឺកូវីដ១៩ ព្រមទាំងបញ្ហាប្រឈមនិងឱកាសនៃទ្រពសកម្មផង នៅក្នុងអំឡុងជំនួបរបស់លោកជាមួយនាយករដ្ឋមន្ត្រីកាតា លោក Khalid bin Khalifa bin Abdelaziz Al Thani និងថ្នាក់ដឹកនាំរដ្ឋាភិបាលនិងសេដ្ឋកិច្ចជាន់ខ្ពស់ដទៃផ្សេងទៀត នៅថ្ងៃព្រហស្បតិ៍កន្លងទៅ។ 

យោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News បានឲ្យដឹងថា ក្រសួងរតនាគារអាមេរិក បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកនិងប្រទេសកាតា បានធ្វើការបញ្ជាក់អំពីបំណងប្រាថ្នារបស់ខ្លួន ក្នុងការធ្វើកិច្ចការងាររួមគ្នា លើការទប់ទល់នឹងហិរញ្ញវត្ថុខុសច្បាប់៕ 

To Top