ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន ចេញផ្សាយសេក្តីថ្លែងការណ៍ថា រដ្ឋាភិបាលចិនបានសម្រេចចិត្ត បញ្ចុះទំនាក់ទំនងការទូត រវាងចិននិងលីទុយអានី មកនៅត្រឹមថ្នាក់ភារធារី

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលលីទុយអានី មិនអើពើនឹងការប្រឆាំងតវ៉ាយ៉ាងខ្លាំង និងការដាស់តឿនជាច្រើន លើករបស់ប្រទេសចិន ហើយបានអនុញ្ញាតឱ្យអាជ្ញាធរតៃវ៉ាន់ បង្កើតអ្វីដែលហៅថា “ទីស្នាក់ការតៃវ៉ាន់ប្រចាំលីទុយអានី” ។

ទង្វើបែបនេះបានបង្កជាទិដ្ឋភាព “ចិនមួយតៃវ៉ាន់មួយ” លើផ្ទៃអន្តរជាតិដែលល្មើស នឹងគោលការណ៍ប្រទេសចិន មួយយ៉ាងគឃ្លើន ល្មើសនឹងពាក្យសន្យាខាងនយោបាយ ដែលភាគីលីទុយអានីបានធ្វើ ក្នុងសេចក្តីប្រកាសស្តីពីការបង្កើត ទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរ ក៏ដូចជាបានធ្វើឱ្យប៉ះពាល់ដល់ អធិបតេយ្យភាពនិងបូរាណភាពទឹកដីរបស់ចិន និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ចិនយ៉ាងកម្រោល ដូចនេះ ទង្វើនេះមានលក្ខណៈអាក្រក់ខ្លាំងណាស់ ។

ភាគីចិនបានសម្តែងការ មិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ ហើយបានសម្រេចចិត្តបញ្ចុះទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ មកនៅត្រឹមថ្នាក់ភារធារី ។

ហើយរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលអាចតំណាងឱ្យប្រទេសចិនទាំងមូល ។ គោលការណ៍ប្រទេសចិនមួយ ជាគំនិតឯកភាពរួមនៃសហគមន៍អន្តរជាតិ និងជាក្រមមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិដែល ទទួលបានការទទួលស្គាល់ជាទូទៅ ពីសំណាក់សហគមន៍អន្តរជាតិ ហើយក៏ជាមូលដ្ឋាននយោបាយ សម្រាប់ប្រទេសចិនអភិវឌ្ឍទំនាក់ទំនង ទ្វេភាគីជាមួយប្រទេសលីទុយអានីផងដែរ ។

ដោយមកពីមូលដ្ឋាននយោបាយ សម្រាប់បង្កើតទំនាក់ទំនងការទូត ថ្នាក់ឯកអគ្គរដ្ឋទូតត្រូវបានបំផ្លាញ ដោយលីទុយអានី បានជា ដើម្បីគាំពារអធិបតេយ្យភាពរបស់ខ្លួន និងក្រមមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ រដ្ឋាភិបាលចិនបានបញ្ចុះទំនាក់ទំនង ការទូតរវាងចិននិងលីទុយអានី មកនៅត្រឹមថ្នាក់ភារធារីដោយខានពុំបាន ។ ភាគីលីទុយអានីចាំបាច់ ត្រូវទទួលរងផលវិបាកទាំងអស់ ដែលបណ្តាលមកពីរឿងនេះ ។

ជាងនេះទៅទៀត យើងក៏សូមដាស់តឿនអាជ្ញាធរ តៃវ៉ាន់យ៉ាងម៉ឺងម៉ាត់ថា ដើមឡើយ តៃវ៉ាន់មិនមែនជាប្រទេសមួយនោះទេ ។ ការប៉ុនប៉ងស្វែងរកឱ្យតៃវ៉ាន់ឯករាជ្យ ដោយប្រើបរទេសធ្វើជាសន្លឹកបៀ និងលេងកលល្បិចនយោបាយ ទីបំផុតពិតជានឹងគ្មាន ច្រកចេញជាមិនខាន ៕

To Top