នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមនិងធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលដើម្បីរំលឹកខួបលើកទី ៣០ នៃទំនាក់ទំនងសន្ទនាចិន-អាស៊ាននៅក្រុងប៉េកាំងតាមប្រព័ន្ធវីដេអូ ។

លោក Xi Jinping បានគូសបញ្ជាក់ថា តាំងពីការបង្កើតទំនាក់ទំនងសន្ទនារវាងចិន និងអាស៊ានរយៈពេល ៣០ ឆ្នាំមក ភាគីទាំងពីរបានឆ្លងកាត់ដំណើរដ៏វិសេសវិសាល ។ ក្នុងរយៈពេល ៣០ ឆ្នាំនេះ មានការអភិវឌ្ឍដ៏ស៊ីជម្រៅនៃសាកលភាវូបនីយកម្មសេដ្ឋកិច្ចនិងការវិវត្តន៍យ៉ាងស៊ីជម្រៅនៃនិម្មាបនកម្មអន្តរជាតិគឺរយៈពេល ៣០ ឆ្នាំដែលប្រទេសចិននិងអាស៊ានក្តាប់ជាប់ឱកាសនៃយុគសម័យនិងសម្រេចបាននូវការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបែបលោតផ្លោះ ។ យើងបានដើរតាមមហាវិថីមេត្រីភាពនិងសុខដុមនីយកម្មនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះឆ្ពោះទៅកាន់ការកសាងសហគមន៍រួមវាសនាតែមួយដែលកាន់តែជិតស្និទ្ធ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពរបស់មនុស្សជាតិ ៕
លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនគឺជាប្រទេសជិតខាងល្អ មិត្តល្អ និងជាដៃគូល្អរបស់អាស៊ានជារៀងរហូត ។ ប្រទេសចិននឹងតម្កល់ទុកអាស៊ានជាទិសដៅអាទិភាពនៃទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងយ៉ាងមុតមាំមិនងាករេ គាំទ្រយ៉ាងមុតមាំមិនងាករេនូវសាមគ្គីភាពអាស៊ាននិងការកសាងសហគមន៍អាស៊ាន គាំទ្រយ៉ាងមុតមាំមិនងាករេចំពោះតួនាទីជាស្នូលរបស់អាស៊ានក្នុងក្របខ័ណ្ឌតំបន់អាស៊ាន គាំទ្រយ៉ាងមុតមាំមិនងាករេចំពោះអាស៊ានក្នុងការដើរតួនាទីកាន់តែធំក្នុងកិច្ចការក្នុងតំបន់និងអន្តរជាតិ ៕
