ព័ត៌មានអន្តរជាតិ

ក្រុមប្រឆាំង ៖ រដ្ឋាភិបាល អូស្ត្រាលី កំពុងលើល្បែង គ្រោះថ្នាក់ជុំវិញ បញ្ហាតៃវ៉ាន់

បរទេស ៖ មន្ត្រីនាំពាក្យ កិច្ចការបរទេស របស់គណបក្សប្រឆាំង អូស្ត្រាលី នៅថ្ងៃអង្គារនេះបាននិយាយថា រដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រី អូស្ត្រាលី លោក Scott Morrison កំពុងតែ កំពុងតែប្រើប្រាស់ យុទ្ធសាស្ត្របោះឆ្នោតដ៏គ្រោះថ្នាក់ ជាមួយការបញ្ចេញមតិ ស្តីពីការចូលរួម ជាមួយអាមេរិក ក្នុងករណីមានសង្គ្រាម ណាមួយ ជុំវិញបញ្ហាតៃវ៉ាន់ ។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Peter Dutton បានមានប្រសាសន៍នៅដើមខែនេះថា វាជារឿងដែលមិន អាចយល់បានថា ទីក្រុងកងបេរ៉ា នឹងមិនចូលរួមជា មួយសហរដ្ឋអាមេរិក ក្នុងសកម្មភាពយោធា ប្រសិនបើមានការវាយប្រហារ ណាមួយពីចិន ទៅលើកោះតៃវ៉ាន់ ។

លោក Penny Wong ជាមន្ត្រីនាំពាក្យផ្នែកកិច្ចការបរទេសសម្រាប់បក្សប្រឆាំងនោះ បាននិយាយប្រាប់ថា ការថ្លែងរបស់លោក Peter Dutton គឺជាផ្នែកនៃយុទ្ធសាស្ត្រ របស់រដ្ឋាភិបាល សម្រាប់ការបោះឆ្នោត ដែលនឹងត្រូវប្រារព្ធធ្វើឡើង នៅមុនខែឧសភា ឆ្នាំ២០២២។

ក្នុងការថ្លែងប្រាប់ដល់ សាកលវិទ្យាជាតិអូស្ត្រាលី នាថ្ងៃអង្ការនេះ មន្ត្រីនាំពាក្យបក្ស ប្រឆាំងរូបនោះ បានប្រាប់ថា “ការបង្កើនក្តីរំពឹង នៃសង្រ្គាមប្រឆាំងនឹងមហាអំណាច គឺជាយុទ្ធសាស្ត្រ បោះឆ្នោតដ៏គ្រោះថ្នាក់បំផុត នៅក្នុងប្រវត្តិសាស្ត្រអូស្ត្រាលី ជាយុទ្ធសាស្ត្រមួយ ដែលប្រើដោយអ្នកនយោបាយគ្មាន ទំនួលខុសត្រូវ អស់សង្ឃឹមក្នុងការបន្តកាន់ អំណាច មិនថាខំលះបង់ តម្លៃណាមួយ”៕ ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top