បរទេស៖ ប្រទេស អ៊ីស្រាអែលបាន ចោទប្រកាន់ប្រទេសអ៊ីរ៉ង់ តាមរយៈសេចក្តីថ្លែងការណ៍ថា បានបើកការវាយប្រហារ តាមដែនសមុទ្រជាមួយយន្តហោះ គ្មានមនុស្សបើកពីមូលដ្ឋាននៅ Chabahar និងកោះ Qeshm នៅភាគខាងត្បូងប្រទេស។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Benny Gantz។ លោកបានពណ៌នាថា វាជាការលាតត្រដាង ជាសាធារណៈលើកដំបូង ខណៈដែលលោកកំពុងថ្លែងសុន្ទរកថា ក្នុងសន្និសីទសន្តិសុខដែលរៀបចំ ដោយសាកលវិទ្យាល័យ Reichman ក្នុងទីក្រុង Herzliya។

បើតាមកាសែត Jerusalem Post បានផ្សាយដោយស្រង់សម្តីលោកBenny Gantzថា «ឧបករណ៍សំខាន់មួយគឺ UAVs និងសព្វាវុធច្បាស់លាស់ ដែលអាចទៅដល់គោលដៅ យុទ្ធសាស្ត្រក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រ ហើយសមត្ថភាពនេះកំពុង បង្កគ្រោះថ្នាក់ដល់ បណ្តាប្រទេសនិកាយ Sunni កងទ័ពអន្តរជាតិនៅមជ្ឈិមបូព៌ា និងបណ្តាប្រទេសនៅអឺរ៉ុប និងអាហ្វ្រិក”។
លោក Gantz បានបន្ថែមថា មូលដ្ឋានទ័ពទាំងនោះ ក៏ត្រូវបានប្រើប្រាស់ ដោយប្រទេសអ៊ីរ៉ង់ សម្រាប់រក្សាទុកយន្តហោះ គ្មានមនុស្សបើកប្រយុទ្ធផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
