ព័ត៌មានអន្តរជាតិ

F-35B របស់កងកម្លាំង ទ័ពអាកាសអ៊ីតាលី បង្ហាញវត្តមាន ជាលើកដំបូង លើនាវាផ្ទុកយន្ត ហោះចម្បាំង

រ៉ូម ៖ កងកម្លាំងទ័ពអាកាស របស់ប្រទេសអ៊ីតាលី F-35B នៅថ្ងៃអង្គារនេះត្រូវបានគេដឹងថា បានធ្វើការចុះចតជាលើកដំបូង នៅលើនាវាផ្ទុកនាវាចម្បាំង Cavour និងក៏មានវត្តមានផងដែរ នៃយន្តហោះ F-35B មួយគ្រឿងទៀត របស់កងកម្លាំងទ័ពជើងទឹកអ៊ីតាលីផងដែរ។

ក្នុងអឡុងពេល នៃការធ្វើសមយុទ្ធយោធា កាលពីថ្ងៃទី២១ ខែវិច្ឆិកាកន្លងមកនេះយន្តហោះចម្បាំងទី២ ដែលត្រូវបានគេរងចាំជាយូរមកហើយ ដើម្បីអាចធ្វើសកម្មភាពយោធា ជាមួយគ្នានៅលើ នាវាផ្ទុក យន្តហោះCavour ដែលកំពុងចតនៅក្បែរ ទៅនឹងនាវាផ្ទូកយន្តហោះចម្បាំង របស់អង់គ្លេស Queen Elizabeth ព្រមទាំងយន្តហោះចម្បាំង F-35B ចំនួន២គ្រឿងទៀត របស់អាមេរិកផងដែរ នៅលើសមុទ្រមេឌីទែរ៉ាណេ។

សមយុទ្ធយោធានេះ ត្រូវបានគេមើលឃើញដែរថា ធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីបង្ហាញវត្តមានយន្តហោះចម្បាំង F-35B ជាផ្លូវការដែលមានប្រភព មកពីប្រទេសផ្សេងគ្នានិងអាចធ្វើការជាមួយគ្នា ប៉ុន្តែលើសពីនេះ គឺជាវត្តមានរបស់យន្តហោះ F-35B ជាមួយនឹង កងកម្លាំងជើងទឹកនិងទ័ព អាកាសរបស់អ៊ីតាលីតែម្តង ៕

ប្រែសម្រួល៖ស៊ុនលី

To Top