ព័ត៌មានអន្តរជាតិ

ប្រទេសចិន ហាមអ្នកល្បីៗ សម្ញែងទ្រព្យសម្បត្តិ និង ភាពរីករាយហួសហេតុ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម

បរទេស៖ រដ្ឋបាល Cyberspace របស់ប្រទេសចិនបានប្រកាសកាលពីថ្ងៃអង្គារថា អ្នកដែលល្បីឈ្មោះនៅក្នុងប្រទេសចិនមិនអាច “សម្ញែងពីទ្រព្យសម្បត្តិ” ឬ “ភាពរីករាយហួសហេតុ” នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានទៀតទេ។

យោងតាមគេហទំព័រ MSN ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ភ្នាក់ងារគ្រប់គ្រងអ៊ីនធឺណិតរបស់ប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាំងអ្នកល្បីល្បាញ និងគណនីយ៍អ្នកគាំទ្រ ត្រូវតែ “អនុវត្តតាមសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ ប្រកាន់ខ្ជាប់នូវការកែតម្រូវការតំរង់ទិសមតិសាធារណៈ និងការតំរង់ទិសតម្លៃ លើកកម្ពស់តម្លៃស្នូលនៃសង្គមនិយម និងរក្សារចនាបទសុខភាព និង សេចក្តីថ្លៃថ្នូរ” ។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការបង្រ្កាបរបស់បក្សកុម្មុយនិស្តចិនលើឧស្សាហកម្មកម្សាន្តដែលកំពុងកើនឡើងក្នុងប្រទេស ខណៈក្រុមមន្ត្រីបានរុញច្រានប្រឆាំងនឹងរឿងអាស្រូវអ្នកល្បីឈ្មោះ និងក្រុមអ្នកគាំទ្រតាមអ៊ីនធឺណិតដែលវាបាននិយាយថាបង្កបញ្ហាសង្គម។

សេចក្តីជូនដំណឹងកាលពីថ្ងៃអង្គារក៏បានហាមឃាត់ អ្នកល្បីឈ្មោះពីការផ្សព្វផ្សាយពាក្យចចាមអារ៉ាម ផ្សព្វផ្សាយព័ត៌មានមិនពិត ឬឯកជន ញុះញង់ក្រុមអ្នកគាំទ្រឱ្យ “វាយប្រហារគ្នាទៅវិញទៅមក” និងលើកទឹកចិត្តអ្នកគាំទ្រឱ្យចូលរួមក្នុង “ការរៃអង្គាសប្រាក់ខុសច្បាប់ ឬការវិនិយោគមិនសមហេតុផល”៕ប្រែសម្រួលៈ ណៃ តុលា

China bars celebrities from showing off wealth and ‘extravagant pleasure’ on social media, saying pop stars must comply with ‘core socialist values’ (msn.com)

To Top