ព័ត៌មានអន្តរជាតិ

មូស្គូ ប្រាប់ឲ្យក្រុមហ៊ុន១៣ របស់អាមេរិក ដាច់ខាតរៀបចំការិយាល័យ តំណាងមុនឆ្នាំ២០២២

បរទេស៖ រដ្ឋាភិបាលក្រុងមូស្គូ កាលពីថ្ងៃអង្គារ៍ បានធ្វើការប្រកាសទាមទា ឲ្យក្រុមហ៊ុនបរទេស ចំនួន១៣ដែលភាគច្រើនជាក្រុមហ៊ុនរបស់អាមេរិក ក្នុងការរៀបចំការិយាល័យ តំណាងរបស់ខ្លួនឲ្យបាននៅក្នុងទឹកដី របស់រុស្សី ឲ្យបានយ៉ាងយូរបំផុតចុងឆ្នាំ២០២១

ឬត្រូវប្រឈមមុខទៅនឹងច្បាប់ រឹតបន្តឹងនិងបម្រាមធ្វើអាជីវកម្មតែម្តង។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយទីភ្នាក់ងារទទួលបន្ទុកកិច្ចការងារទំនាក់ទំនងរបស់រដ្ឋ Roskomnadzor ប៉ុន្តែមិនបានផ្តល់

ព័ត៌មានលំអិតអំពីដំណាក់កាលច្បាស់លាស់ដែលក្រុមហ៊ុនទាំងនោះត្រូវតែធ្វើដើម្បីទទួលបានតាមគ្រប់លក្ខខណ្ឌរបស់ប្រទេសរុស្សីឡើយ។

រំលឹកដែរថាចាប់តាំងតែពីពេលដែលច្បាប់ថ្មីរបស់ប្រទេសរុស្សីបានចូលជាធរមានកាលពីថ្ងៃទី១ខែកក្កដាមករុស្សីបានទាមទារឲ្យបណ្តាញសង្គម

បរទេសដែលមានអ្នកប្រើប្រាស់ជាប្រចាំថ្ងៃលើសពី៥០ម៉ឺនគណនេយ្យចាំបាច់ត្រូវតែបើកការិយាល័យមួយរបស់ខ្លួននៅក្នុងប្រទេសរុស្សី៕

ប្រែសម្រួល៖ស៊ុនលី

To Top