បរទេស៖សហភាពអារ៉ាប់រួម នាពេលថ្មីៗនេះ បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ជាមួយពួកតាលីបង់ ឲ្យដំណើរការអាកាសយានដ្ឋាន ក្នុងទីក្រុងកាប៊ុល ដែលជាការបង្កើនការប្រឆំាង នឹងគូប្រជែង គឺប្រទេសកាតា ក្នុងជម្លោះការទូត ដើម្បីទទួលបានឥទ្ធិពល ជាមួយអ្នកដឹកនាំថ្មី របស់ប្រទេសអាហ្វហ្គានីស្ថាន។
មន្ត្រីសហភាពអារ៉ាប់រួម តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើកិច្ចពិភាក្សាជាបន្តបន្ទាប់ ជាមួយពួកតាលីបង់ នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដើម្បីពិភាក្សា អំពីកិច្ចដំណើរការ អាកាសយានដ្ឋាន ដែលប្រើជាការភ្ជាប់ ដែនអាកាសដ៏ចម្បង របស់អាហ្វហ្គានីស្ថាន ទៅពិភពលោក។
កិច្ចពិភាក្សាគ្នាទាំងនោះ បង្ហាញឲ្យឃើញនូវរបៀប ដែលប្រទេសនានា កំពុងតែស្វះស្វែងអះអាង ពីឥទ្ធិពលរបស់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលពួកតាលីបង់ដឹកនាំ បើទោះជាក្រុមរដ្ឋឥស្លាម ភាគច្រើននៅតែជាក្រុមផ្តាច់ ការអន្តរជាតិមួយ ហើយរដ្ឋាភិបាល មិនត្រូវបានទទួលស្គាល់ ដោយប្រទេសភាគច្រើនក៏ដោយ។
យោងតាមប្រភពព័ត៌មាន ដែលបដិសេធសុំមិនបញ្ចេញឈ្មោះ ដោយសារភាពរសើប នៃបញ្ហានោះ បានឲ្យដឹងថា សហភាពអារ៉ាប់រួម មានការប្រឹងប្រែងធ្វើការទប់ទល់ នឹងឥទ្ធិពលការទូត ដែលកាតាទទួលបាននៅទីនោះ៕ ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
