បរទេស៖ គណកម្មការរៀបចំការ បោះឆ្នោតរបស់ប្រទេសលីប៊ី កាលពីថ្ងៃពុធម្សិលមិញ បានសម្រេចចិត្តមិន ផ្តល់សិទ្ធដល់កូនប្រុស អតីតមេដឹកនាំលីប៊ីលោក Moammar Gadhafi ឡើយក្នុងការឈរឈ្មោះជា ប្រធានាធិបតីថ្មីនៃប្រទេសលីប៊ី ដែលគ្រោងធ្វើឡើងនៅខែក្រោយ។
កូនប្រុសនៃមេដឹកនាំ ដែលត្រូវបានសម្លាប់ដោយ អាមេរិករូបនេះមានឈ្មោះថា Seif al-Islam Gadhafi ត្រូវបានគេប្រកាសឈ្មោះ ក្នុងបញ្ជីមិនមានសិទ្ធក្នុងការ ចូលរួមប្រជែងឡើយដោយ គណកម្មការជាតិរៀបចំការ បោះឆ្នោតប៉ុន្តែលោកនឹងមានសិទ្ធ ក្នុងការប្តឹងតវ៉ាជាមួយនឹង
តុលាការកំពូលក្នុងរយៈពេល ប៉ុន្មានថ្ងៃខាងមុខនេះ។

គួរឲ្យដឹងដែរថា កាលពីឆ្នាំ២០១៥លោក Seif al-Islam ត្រូវបានរដ្ឋាភិបាលក្រុងទ្រីប៉ូលី ដាក់គុកក្រោមបទរំលោភបំពាន និងប្រព្រឹត្តអំពើហិង្សា ទៅលើក្រុមបាតុករ ដែលធ្លាប់នាំគ្នាប្រឆាំងទៅនឹង ការគ្រប់គ្រងរបស់ឪពុក របស់ខ្លួនកាលពីឆ្នាំ២០១១។
បុរសរូបនេះក៏ធ្លាប់ត្រូវបាន ស្ថិតនៅក្នុងបញ្ជីតាមចាប់ខ្លួន ដោយតុលាការអន្តរជាតិ ពីបទឧក្រិដ្ឋកម្មប្រឆាំងទៅនឹង មនុស្សជាតិពាក់ព័ន្ធនៅក្នុងការ គ្រប់គ្រងរបស់ឪពុកខ្លួន កាលពីសម័យមុននោះផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី
