ព័ត៌មានអន្តរជាតិ

ប៉ូឡូញ អះអាងហើយថា នឹងមិនមានទូត របស់ខ្លួនក្នុងប្រទេស អ៊ីស្រាអ៊ែល ឡើយ

បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសថា ប្រទេសរបស់លោកនឹង មិនមានការដាក់ទូតនៅក្នុងប្រទេស អ៊ីស្រាអ៊ែល ឡើយក្នុងពេលនេះ ។

ទំនាក់ទំនងដ៏រសើប រវាងប្រទេសទាំងពីរ បានចាប់ផ្តើមរងបញ្ហាឡើងវិញ កាលពីរដូវក្តៅកន្លងទៅ បន្ទាប់ពីប្រទេសប៉ូឡូញ បានដាក់អនុវត្តច្បាប់ថ្មីដែលហាមប្រាមមិនឲ្យមានការទាមទារសំណងទាំងឡាយពាក់ព័ន្ធ ព្រឹត្តិការណ៍វិនាសកម្ម ដែលមានឈ្មោះថាHolocaust កាលពីអំឡុងឆ្នាំ១៩៤១ដល់ឆ្នាំ១៩៤៥ ។

ក្រសួងបានសម្រេចចិត្តភ្លាមៗ បន្ទាប់ពីនេះ ដើម្បីដកត្រឡប់យក លោក Marek Magierowski ត្រឡប់មកកាន់ប្រទេស ប៉ូឡូញ វិញហើយក៏បានតែង
តាំងគាត់បន្ទាប់ ទៅកាន់ទីក្រុងវ៉ាស៊ិនតោន ជំនួសវិញ ៕

ប្រែសម្រួល៖ស៊ុនលី

To Top