ព័ត៌មានអន្តរជាតិ

អូស្ត្រាលី បញ្ជូនយោធា ប៉ូលីស ជាច្រើនទៅកាន់កោះ Solomon ដើម្បីបង្ក្រាប ភាពចលាចល

បរទេស ៖ ប្រទេសអូស្ត្រាលី បានប្រកាសថា ខ្លួនបានធ្វើការបញ្ជូន កងកម្លាំងយោធាព្រមទាំងក្រុម ប៉ូលីសផង និងក្រុមអ្នកចរចាផង ទៅកាន់កោះ Solomon ដើម្បីជួយទៅដល់អជ្ញាធរ ក្នុងការដោះស្រាយបញ្ហាតវ៉ា ប្រឆាំងរដ្ឋាភិបាល ដោយហ្វូងបាតុករ និងកំពុងឈានចូលថ្ងៃទី២ ហើយ នៃភាពចលាចលនេះ។

លោកនាយករដ្ឋមន្ត្រី អូស្ត្រាលី Scott Morrison បានបញ្ជាក់ហើយ កាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ពង្រាយនឹងធ្វើឡើង ដោយក្នុងនោះរួមទាំងប៉ូលីស របស់សហព័ន្ធ ២៣រូប និងកងកម្លាំងសន្តិសខជាង៥០នាក់ ព្រមទាំងយោធា៤៣នាក់ អ្នកកាទូត៥រូបផងដេរ។

លោកបន្តថា ចំណាត់ការនេះត្រូវបានធ្វើឡើង នៅក្រោយពេលដែលលោកបានទទួល សំណើ ស្នើសុំពីសំណាក់លោកនាយករដ្ឋមន្ត្រី របស់កោះ Solomon លោក Manasseh Sogavare ។

គួររំលឹកដែររថា កាលពីថ្ងៃពុធលោក Sogavare បានប្រកាសបិទទ្វាកោះទាំងស្រុង នៅក្រោយពេលដែលបាតុករជាង ១០០០នាក់ បានប្រមូលផ្តុំគ្នានៅពីមុខ អគាររដ្ឋបាលទីក្រុង Honiara ដើម្បីទាមទារឲ្យមានការលាលែងចេញ ពីតំណែងលោកនាយករដ្ឋមន្ត្រីរូបនេះ នៅចំពោះមុខនៃបញ្ហាក្នុងស្រុកជាច្រើន ដែលកំពុងកើតឡើង ៕

ប្រែសម្រួល៖ស៊ុនលី

To Top