ព័ត៌មានអន្តរជាតិ

អ្នកប្រាជ្ញអ៊ីរ៉ង់ថា ការធ្វើពហិការ មិនចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងានៅទីក្រុងប៉េកាំង នឹងត្រូវបរាជ័យ

" "

តេអេរ៉ង់៖ អ្នកចូលរួម និងអ្នកគាំទ្រទាំងអស់នៃកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង គឺជា “បេសកជនសន្តិភាព ដែលចង់បានសន្តិភាពពិភពលោក និងស្វែងរកជីវិតកាន់តែប្រសើរ ហើយការប៉ុនប៉ងធ្វើពហិការព្រឹត្តិការណ៍នេះ គឺនឹងត្រូវបរាជ័យ នេះបើតាមកិច្ចសម្ភាសន៍ជាមួយស៊ីនហួ ដោយអ្នកប្រាជ្ញអ៊ីរ៉ង់។

បាវចនានៃកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងានៅទីក្រុងប៉េកាំង ឆ្នាំ២០២២ ត្រូវបានកំណត់ថាជាការ “រួមគ្នាដើម្បីអនាគតរួមគ្នា” ។  លោក Farhad Javanbakht Kheirabadi អ្នកប្រាជ្ញចិន នៅសាកលវិទ្យាល័យ Shahid Beheshti ក្នុងប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា បាវចនានេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ប្រទេសចិន សម្រាប់ពិភពលោក។

" "

លោកបានលើកឡើងថា ប្រទេសចិន ប្តេជ្ញាធ្វើការជាមួយមនុស្សជុំវិញពិភពលោក ដើម្បីបង្កើតអនាគតកាន់តែប្រសើរឡើង ដោយលោកបានបន្ថែមថា អនាគតនេះមានលក្ខណៈពិសេស “ពិភពលោកគ្មានសង្គ្រាម ការភ័យខ្លាច ការផ្លាស់ទីលំនៅ និងជនភៀសខ្លួន និងពិភពលោកដែលពោរពេញដោយសន្តិភាព ការគោរពគ្នាទៅវិញទៅមក និងការចែករំលែក។

" "

លោក Kheirabadi បានលើកឡើងថា ប្រទេសលោកខាងលិចមួយចំនួន ដែលមិនអាចសម្រេចបាននូវសំណើដ៏មានអត្ថប្រយោជន៍បែបនេះ ឥឡូវនេះព្យាយាម “បំភិតបំភ័យ និងរារាំងប្រទេសចិន” ពីការបង្ហាញពីចក្ខុវិស័យរបស់ខ្លួនទៅកាន់ពិភពលោក ដោយគំរាមធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង។

ក្រឡេកទៅមើលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅទីក្រុងប៉េកាំងឆ្នាំ២០០៨ អ្នកប្រាជ្ញអ៊ីរ៉ង់ជឿថា ប្រទេសចិនបានបង្ហាញទម្រង់លេងរបស់ខ្លួនដោយជោគជ័យតាមរយៈកីឡាអូឡាំពិក។

លោក Kheirabadi បានបន្ដថា កីឡាអូឡាំពិករដូវក្តៅនៅទីក្រុងប៉េកាំងឆ្នាំ២០០៨ បានបើកបង្អួចសម្រាប់ពិភពលោកដើម្បី “សង្កេតមើលការអភិវឌ្ឍន៍របស់ប្រទេសចិន” ដែលត្រូវបានស្វាគមន៍ផងដែរ ដោយប្រទេសភាគច្រើននៅជុំវិញពិភពលោក៕ដោយ ឈូក បូរ៉ា

To Top