ព័ត៌មានអន្តរជាតិ

ជប៉ុន ប្តេជ្ញាចិត្តក្នុងការពង្រឹង វិស័យការពារជាតិ ក្នុងពេលកំពុងរងគម្រាមកំហែង ពីចិននិងកូរ៉េខាងជើង

បរទេស៖នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅក្នុងការត្រួតពិនិត្យយោធាជាលើកដំបូងរបស់លោក កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានធ្វើការសន្យាសាជាថ្មី ថា នឹងពិចារណាទៅលើ គ្រប់ជម្រើសទាំងអស់រួមទាំង ការបញ្ជាទិញឧបករណ៍ប្រយុទ្ធមូលដ្ឋានទ័ពផងដើម្បីធ្វើយ៉ាងណា ឲ្យកងកម្លាំងការពារជាតិមានភាពរឹងម៉ាំជាងនេះនិង អាចមានសមត្ថភាព ក្នុងការការពារនិងប្រឆាំង ទៅនឹងការគម្រាមកំហែងរបស់ចិនផងនិងកូរ៉េខាងជើងផងនៅពេលនេះ។

លោក Kishidaបាននិយាយថា ស្ថានភាពសន្តិសុខនៅជុំវិញប្រទេសជប៉ុននៅពេលនេះគឺមានភាពប្រែប្រួលយ៉ាងខ្លាំង ដែលវាមានកម្រិតធ្ងន់ធ្ងរជាងពេលណាទាំងអស់ទាំង ជាមួយនឹងកូរ៉េខាងជើង ដែលកំពុងបន្តធ្វើការតេស្តមីស៊ីលព្រមទាំង ចិនដែលកំពុងបង្កើនចំនួនយោធាយ៉ាងច្រើនផងដែរ។

គួរឲ្យដឹងដែរថាលោក Kishida ទើបតែបានឡើងមកកាន់តំណែង ជានយាករដ្ឋមន្ត្រីជប៉ុនកាលពីខែតុលាកន្លងមកនេះ ប៉ុណ្ណោះនិងបានបង្ហាញខ្លួន ជាមេបញ្ជាកំពូលយោធា
ជាលើកដំបូងកាលពី ថ្ងៃសៅរ៍ នៅឯមូលដ្ឋានទ័ព Camp Asaka ស្ថិតនៅភាគខាងជើងទីក្រុងតូក្យូជាមួយ នឹងយោធាចំនួនប្រមាណជា៨០០នាក់សម្រាប់ កិច្ចការងារត្រួតពល
លើកនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top