ព័ត៌មានអន្តរជាតិ

អូស្រ្តាលី ចាប់ផ្តើមរឹតបន្តឹងរដ្ឋ នៅតាមព្រំដែន ដោយធ្វើតេស្ត រកវត្តមានវីរុសបំប្លែងខ្លួនថ្មី Omicron


ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា រដ្ឋរបស់ប្រទេសអូស្ត្រាលី មានរដ្ឋ New South Wales (NSW) និងវីកតូរីយ៉ា ដែលជារដ្ឋកំពង់ផែដ៏ធំចំនួន២ដែលបានណែនាំឲ្យតម្រូវដាក់ដាច់ដោយឡែកក្នុង រយៈពេល៧២ម៉ោងសម្រាប់ការមកដល់របស់អន្តរជាតិ ខណៈក្រុមអាជ្ញាធរសុខាភិបាលប្រកាសបន្ទាន់ពីវីរុសបំប្លែងខ្លួនថ្មី Omicron ដែលមកដល់ពីបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូង ។

ក្រុមអាជ្ញាធររដ្ឋ NSW បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យនេះថា មាន២ករណីក្នុងចំណោមអ្នកមកដល់ដែលមកពីបណ្តា ប្រទេសនៅអាហ្វ្រិកខាងត្បូង បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ និងបានចាប់ផ្តើមរំងាប់មេរោគ គឺ វីរុសបំប្លែងខ្លួន Omicron ។

កាលពីថ្ងៃសុក្រ អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានឲ្យដឹងថា វីរុសបំប្លែងខ្លួន ត្រូវបានគេជឿជាក់ថា គឺមានការចំលងជំងឺខ្លាំងជាងប្រភេទវីរុសមុនៗទាំងអស់ ហើយត្រូវបានរកឃើញជាលើកដំបូងនៅអាហ្វ្រិកខាងត្បូង និងបានបង្ហាញថា ជា “វីរុសបំប្លែងខ្លួនដែលបង្កក្តីបារម្ភខ្លាំង” ។

អ្នកដែលមកដល់ពេលបច្ចុប្បន្ននេះ មកពីបណ្តាប្រទេសដែលស្ថិតនៅភាគខាងត្បូងនៃទ្វីបអាហ្វ្រិក ត្រូវបានជំរុញដោយក្រុម អាជ្ញាធរសុខាភិបាលរដ្ឋ NSW ដើម្បីដាក់ខ្លួននៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ទន្ទឹមនឹងនេះដែរ អ្នកដំណើរមកតាម ជើងហោះហើរជាច្រើនដែលមានករណីវិជ្ជមាន នឹងតម្រូវឲ្យធ្វើចត្តាឡីស័ក នៅកន្លែងពិនិត្យសុខភាពពិសេស ។

ទោះបីជាមានការភ័យខ្លាចនឹងវីរុសនេះមែន លោក Dominic Perrottet នាយករដ្ឋមន្ត្រីប្រចាំរដ្ឋ NSW បានថ្លែងថា រដ្ឋនឹង បិទ ដែលគ្រោងបើកដំណើរការរដ្ឋឡើងវិញ “សម្រាប់ការធ្វើដំណើរ” ។

មិនទាន់មានករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron ត្រូវបានបញ្ជាក់ឲ្យដឹងថា ឆ្លងចូលអូស្ត្រាលី នៅឡើយទេ ៕

To Top