ព័ត៌មានអន្តរជាតិ

រុស្សី បញ្ជាក់ថា ទូត២៧នាក់ទៀត នឹងចាកចេញពីអាមេរិក នៅក្នុងខែមករា

បរទេស៖ រដ្ឋទូតនៃប្រទេសរុស្សីប្រចាំ នៅសហរដ្ឋអាមេរិក នៅអាទិត្យបានអះអាងថា បុគ្គលិកទូតរបស់ខ្លួនប្រមាណជា ២៧នាក់ទៀត ព្រមទាំងក្រុមគ្រួសារផង នឹងចាកចេញពីអាមេរិក នៅថ្ងៃទី៣០ ខែមករាខាងមុខនេះ។

លោក Anatoly Antonov បានថ្លែងតាមរយៈវិដេអូថា ក្រុមការងារទូតរបស់យើង នឹងត្រូវធ្វើដំណើរត្រឡប់ មាតុភូមិនិវត្តន៍វិញក្នុង ទ្រង់ទ្រាយធំព្រមគ្នាសរុប ២៧នាក់និងក្រុមគ្រួសារ។

រំលឹកដែរថា កាលពីកន្លងមករុស្សីបាននិយាយថា ក្រុមការងារទូតរបស់ខ្លួនជាង ១០០នាក់ មកហើយព្រមទាំងគ្រួសារ បានបង្ខំចាកចេញពីសហរដ្ឋអាមេរិក គិតចាប់តាំងតែពីឆ្នាំ២០១៦ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានទៅដល់កម្រិតអាក្រក់បំផុត។

ដោយឡែកខាងរដ្ឋាភិបាល វ៉ាស៊ិនតោនវិញក៏បានអះអាងដែរថា ទូតរបស់ខ្លួនបានថយចំនួនពី ១២០០នាក់ កាលពីឆ្នាំ២០១៧ មកត្រឹមតែ ១២០នាក់ផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top