ណៃពិដោរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ថា មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានបណ្តេញចេញពី តំណែងលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេរំពឹងថា នឹងស្តាប់សាលក្រម នៅក្នុងការកាត់ក្តីញុះញង់ របស់គាត់នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ដែលជាគំរូនៃសាលក្រមដំបូង ដែលត្រូវកាត់ទោសនៅក្នុងតុលាការ របបយោធាដែលអាចដាក់គុក លោកស្រីអស់ជាច្រើនទសវត្សរ៍ ។
ម្ចាស់ជ័យលាភីណូប៊ែលត្រូវបានឃុំខ្លួន ចាប់តាំងពីមេដឹកនាំយោធា បានទម្លាក់រដ្ឋាភិបាលរបស់គាត់ កាលពីព្រឹកព្រលឹមថ្ងៃទី១ ខែកុម្ភៈ ដោយបញ្ចប់ការជ្រៀតជ្រែក លទ្ធិប្រជាធិបតេយ្យរយៈពេលខ្លី របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។
យោងតាមក្រុមឃ្លាំមើល ក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង ១.២០០នាក់ត្រូវបានសម្លាប់ និងជាង១០.០០០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការ បង្ក្រាបលើការមិនពេញចិត្ត នឹងការដឹកនាំរបស់រដ្ឋាភិបាលយោធា ។
លោកស្រី អ៊ុងសាន ស៊ូជី ប្រឈមមុខនឹងការជាប់ ពន្ធនាគាររយៈពេល៣ឆ្នាំ ប្រសិនបើរកឃើញថា មានពិរុទ្ធពីបទញុះញង់ ប្រឆាំងនឹងយោធា ដែលគ្រាន់តែជាការ ចោទប្រកាន់មួយ ដែលអ្នកវិភាគលើកឡើងថា មានគោលបំណងដករូបតំណាង ប្រជាធិបតេយ្យចេញពី ឆាកនយោបាយ ។
ពួកគេបានឲ្យដឹងទៀតថា ប៉ុន្តែផែនការរបស់របបយោធា សម្រាប់លោកស្រី អ៊ុងសាន ស៊ូជី នៅមិនទាន់ដឹងនៅឡើយ ហើយអាជ្ញាធរក៏អាចពន្យារ ពេលសាលក្រមនេះផងដែរ ។
អ្នកសារព័ត៌មានត្រូវបានរារាំង ពីដំណើរការនៅក្នុងតុលាការ ពិសេសក្នុងរដ្ឋធានី ណៃពិដោរ ដែលបង្កើតឡើងដោយយោធា ហើយមេធាវីរបស់លោកស្រី ត្រូវបានហាមឃាត់មិនឱ្យនិយាយ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា