ព័ត៌មានអន្តរជាតិ

ក្រុមឧទ្ទាមចំនួន៨នាក់ ត្រូវបានសម្លាប់ក្នុងពេលប្រយុទ្ធគ្នា នៅភាគកណ្តាលហ្វីលីពីន

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ថា យោធាបាននិយាយថា យ៉ាងហោចណាស់ក្រុមឧទ្ទាមចំនួន៨នាក់ត្រូវបានសម្លាប់ នៅគ្រាដែលកងកម្លាំងរបស់រដ្ឋាភិបាល បានប៉ះទង្គិចជាមួយយោធា ប្រជាមានិតថ្មី ហៅកាត់ (NPA) នៅភាគកណ្តាល នៃប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃពុធនេះ ។

អគ្គមេបញ្ជាការ Benedict Arevalo ដែលជាមេបញ្ជាការលើក្រុមយោធាកងពលលេខ៣បានលើកឡើងថា ការប្រយុទ្ធគ្នា បានកើតឡើងនៅវេលាម៉ោង៦និង០០នាទីព្រឹក ម៉ោងក្នុងស្រុក រវាងទាហាន និងក្រុមឧទ្ទាមមកពី NPA រហូតដល់៧០នាក់ នៅជិតក្រុង Miagao ក្នុងខេត្ត Iloilo ។

លោក សមរភូមិដោយប្រើកាំភ្លើង បានបន្តរហូតដល់ម៉ោងពេលថ្ងៃរសៀល បានលើកឡើងដូច្នេះ ។ ដោយបានឲ្យដឹងទៀត ថា ប្រតិបត្តិការបោសសម្អាតបានបន្តធ្វើនៅទីតាំងប៉ះទង្គិចគ្នា ។

លោក Arevalo បានលើកឡើងថា មិនមានភាគីខាងរដ្ឋាភិបាលណាម្នាក់បាត់បង់ជីវិតនោះទេ ។

លោក Arevalo បានលើកឡើងថា យោធា បានបញ្ជូនប៉ូលិសមួយក្រុម ទៅកាន់ទីតាំងប៉ះទង្គិចគ្នា ដើម្បីធ្វើការពិនិត្យសាកសពក្រុម ឧទ្ទាមចំនួន៨នាក់នោះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top