ម៉ូស្គូៈ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលមានបញ្ហាជាច្រើននៅក្នុងប្រទេស មិនអាច និងមិនគួរអះអាងថា ពួកគេជា “ប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ” បានឡើយ ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសលោកខាងលិចមានបញ្ហារ៉ាំរ៉ៃជាច្រើនទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិ ការគ្រប់គ្រងការបោះឆ្នោត អំពើពុករលួយ និងសិទ្ធិមនុស្ស ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយធ្វើអត្ថាធិប្បាយលើ “កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ” របស់សហរដ្ឋអាមេរិកនាពេលខាងមុខ ។
ក្រសួងបានចង្អុលបង្ហាញអំពី “ការលាក់ពុត” នៅស្នូលនៃកិច្ចប្រជុំកំពូលនេះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ដល់ខែធ្នូ តាមគំនិតផ្តួចផ្តើមរបស់រដ្ឋបាលសហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍នោះបានដាក់ថា “យើងជំរុញដៃគូបរទេសទាំងអស់កុំឱ្យចូលរួមក្នុង ‘លទ្ធិប្រជាធិបតេយ្យ’ មិនមែនដើម្បីគូសបន្ទាត់បែងចែកថ្មីនោះទេ ប៉ុន្តែត្រូវត្រឡប់ទៅគោរពច្បាប់អន្តរជាតិ និងទទួលស្គាល់ក្នុងការអនុវត្តគោលការណ៍សមភាពអធិបតេយ្យភាពរបស់រដ្ឋដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ” ។
មន្ត្រី និងអ្នកជំនាញរុស្ស៊ី បានរិះគន់អ្វីដែលហៅថាកិច្ចប្រជុំកំពូលនេះថា ជា “លក្ខណៈ” និងមានប្រយោជន៍តែចំពោះផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក តែប៉ុណ្ណោះ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា