ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត ដំណើរការសេវាកុងស៊ុល ឡើងវិញនៅរដ្ឋធានីក្រុងកាប៊ុល

បរទេស៖ យោងតាមការបញ្ជាក់ដោយអ្នកនាំពាក្យរបស់ក្រសួងការបរទេសអាហ្គានីស្ថានលោក Abdul Qahar Balkhi នៅថ្ងៃនេះបានឲ្យដឹងថាក្រុមការងារ កាទូតចំនួន ១៤នាក់ របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើដំណើរត្រឡប់មកដល់រដ្ឋធានីក្រុងកាប៊ុលវិញហើយដើម្បីដំណើរការរបស់ខ្លួន សាជាថ្មីនៅក្នុងប្រទេសអាហ្គានីស្ថាន។

អារ៉ាប៊ីសាអូឌីតបានធ្វើការភៀសខ្លួន ក្រុមការងារកាទូតរបស់ខ្លួនចេញពីរដ្ឋធានីក្រុង កាប៊ុលកាលពីខែសីហាកន្លង ទៅក្នុងពេលដែលប្រទេសកំពុងចលាចលខ្លាំង ទាំងស្ថេរភាព នយោបាយនិងអសន្តិសុខ ក្រោយការចូលមកកាន់កាប់និងដឹកនាំ ប្រទេសដោយក្រុមតាលីបង់។

គួរឲ្យដឹងដែរថាមកដល់បច្ចុប្បន្នក្រៅតែ ពីបញ្ហានយោបាយនិងសន្តិសុខ ហើយនោះអាហ្គានីស្ថានក៏កំពុងប្រឈមមុខទៅ នឹងបញ្ហាវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរជា ពិសេសបញ្ហាអត់ឃ្លានផងដែរខណៈ ដែលរដូវរងា កំពុងគ្របដណ្តប់ហើយរដ្ឋាភិបាល តាលីបង់តែងតែបានធ្វើសេចក្តីថ្លែងការណ៍ស្នើសុំជំនួយ មនុស្សធម៍រហូតមកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top