បរទេស៖ យោងតាមការប្រកាស របស់ក្រសួងការពារជាតិ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានធ្វើការដាក់ពង្រាយ នូវប្រព័ន្ធការពារមីស៊ីល Bastion នៅក្នុងតំបន់ដាច់ស្រយាលមួយ នៃប្រទេសត្រង់ចំណុចកោះ Kuril ក្នុងដែនសមុទ្រប៉ាស៊ីហ្វិក ក្បែរទៅនឹងប្រទេសជប៉ុន។
គួរឲ្យដឹងដែរថាកោះ Kuril ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោម ការកាន់កាប់របស់រុស្ស៊ី គឺជាកោះដែលតែងតែត្រូវបានទាមទារ ដោយប្រទេសជប៉ុនថាជាកោះ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាព ភាគខាងជើងរបស់ខ្លួន ប៉ុន្តែចាប់តាំងតែចាប់ពី ចប់សង្គ្រាមលោកទី២មក សហភាពសូវៀត បានធ្វើការឡោមព័ទ្ធ នឹងដាក់ទ័ពនៅទីនោះរហូតមក។
រុស្សីត្រូវបានគេដឹងដែរថា បានប្រើប្រាស់នាវាធំៗ ក្នុងការដឹកជញ្ជូនឧបករណ៍យោធាព្រមទាំង កងកម្លាំងទៅកាន់ដែនកោះមួយនេះ ហើយថែមទាំងកន្លងមក ក៏បានព្យាយាមកសាងហេដ្ឋារចនាសម្ព័ន្ធយោធា ជាច្រើនផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
