កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលជាជំពូកមួយ នៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” នឹងចូលជាធរ នៅពេលដ៏ខ្លីខាងមុខនេះ ថ្មីៗកន្លងទៅនេះ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងចិននិងកម្ពុជា ទទួលបានដំណឹងល្អមួយ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចិន-កម្ពុជា នឹងចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ត្រូវបានសន្មតថា “ទី ១ “ជាច្រើន៖ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ទី ១ ដែលបាន ចុះហត្ថលេខា រវាងប្រទេសចិន និងប្រទេសកំពុងអភិវឌ្ឍន៍ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទី ១ ដែលប្រទេស ចិន បានចុះហត្ថលេខា បន្ទាប់ពីការផ្ទុះឡើរាលដាលជំងឺ Covid-19 និងជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលតាក់តែងជាជំពូក ដាច់ដោយឡែក នៃគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ “ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។

