ព័ត៌មានអន្តរជាតិ

សិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង១.០០០នាក់ 

សិង្ហបូរី: ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសសិង្ហបុរី បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ថ្មីចំនួន១.១០១នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។
ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីទាំងនោះ គឺ១.០៥០នាក់ជាអ្នកឆ្លងជំងឺក្នុងស្រុក ហើយ៤១នាក់ជាកម្មករអន្តោប្រវេសន៍ស្នាក់នៅ កន្លែងធ្វើការ និង១០នាក់ទៀតជាករណីនាំចូលពីខាងក្រៅ ដែលនាំឲ្យចំនួនឆ្លងសរុបនៅក្នុងប្រទេសកើនឡើងដល់២៦៧.១៥០នាក់ ។

សរុបអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៩៩១នាក់បានកំពុងសម្រាកនៅមន្ទីរពេទ្យ ជាមួយគ្នានេះដែរ ១៩៤នាក់តម្រូវការអុកស៊ីសែន ហើយ៩នាក់មានស្ថានភាពអាក្រក់ និងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ICU ដែលបានតាមដានយ៉ាងយកចិត្តទុកដាក់ និង៦០នាក់ជាករណីធ្ងន់ធ្ងរ ។ អត្រានៃអ្នកស្ថិតក្នុងបន្ទប់ ICU គឺ៥៦,៤ភាគរយ នាពេលបច្ចុប្បន្ននេះ ។

ក្រសួងបានឲ្យដឹងថា អ្នកជំងឺ៩នាក់ថែមទៀតបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់៧៣៥នាក់ ។

ក្រសួងក៏បានឲ្យដឹងផងដែរថា កាលពីថ្ងៃព្រហស្បតិ៍ ខ្លួនបានរកឃើញ២ករណីនៃជំងឺកូវីដ-១៩ដែលជាអ្នកនាំចូល ដែលបានធ្វើតេស្តដំបូងរកឃើញវិជ្ជមានវីរុសបំប្លែងខ្លួនថ្មី Omicron កាលពីថ្ងៃទី២ ធ្នូ ។ ទាំងពីរនាក់ ត្រូវបានដាក់ឲ្យនៅដាច់ដោយ ឡែកពីគេនៅមកពេលមកដល់សិង្ហបុរី កាលពីថ្ងៃទី១ ធ្នូ និងមិនទាន់មានករណីឆ្លងក្នុងសហគមន៍ឡើយ ។ បច្ចុប្បន្ននេះ មិនទាន់មានភស្តុតាងនៃករណីឆ្លងក្នុងសហគមន៍នៅឡើយទេដោយសារអ្នកទាំងនេះ ៕

To Top