ព័ត៌មានអន្តរជាតិ

ជប៉ុន ព្រមានអំពីករណីរញ្ជួយដី នឹងកើតឡើងនៅក្នុងសប្តាហ៍នេះ បន្ទាប់ពីមានការរញ្ជួយដី កម្រិតស្រាលនៅភាគខាងលិចប្រទេស

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ថា មន្ត្រីឧតុនិយមក្នុងប្រទេសជប៉ុន បានព្រមានថា ការរញ្ជួយដីអាចនឹង កើតឡើងបន្ថែមទៀត ក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៤,៨រ៉ិចទ័រ នៅជិតភ្នំហ្វូជី និងការរញ្ជួយដីកម្រិត ៥,៤រ៉ិចទ័រ នៅជិតទីក្រុងអូសាកា ភាគខាងលិចប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រនេះ ។ .

ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា មិនមានការគំរាមកំហែង នៃរលកយក្សស៊ូណាមិ បន្ទាប់ពីការរញ្ជួយដីទាំង ២នេះនោះទេ ប៉ុន្តែបានព្រមានថា ការរញ្ជួយនៃកម្រិតខ្លាំងស្រដៀងគ្នា អាចកើតឡើងក្នុងរយៈពេលមួយសប្តាហ៍ ។

លើសពីនេះ ក្រុមអ្នកជំនាញរញ្ជួយដី បានលើកឡើងថា វាទំនងជាថា ការរញ្ជួយដីទាំងពីរនេះ មិនទាក់ទងគ្នានោះទេ ។

យោងតាមទីភ្នាក់ងារខាងលើ ការរញ្ជួយដីនៅជិតភ្នំ Fuji បានកើតឡើងនៅម៉ោងប្រហែល៦និង៣៧នាទីព្រឹកម៉ោងក្នុងស្រុក ដោយបានចុះកម្រិតទាបជាង៥ លើមាត្រដ្ឋានអាំងតង់ស៊ីតេ រញ្ជួយដីរបស់ជប៉ុន ខ្ពស់ គឺ៧ នៅ Otsuki ភាគខាងកើតនៃខេត្ត Yamanashi ។ ការរញ្ជួយដី គឺនៅជម្រៅប្រហែល ១៩គីឡូម៉ែត្រ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top