បរទេស ៖ សមាជិកសភាលីទុយអានី លោក Matas Maldeikis ដែលបានដឹកនាំគណៈប្រតិភូផ្លូវការទៅកាន់កោះតៃវ៉ាន់ កាលពីដើមសប្តាហ៍នេះ បានរិះគន់ប្រទេសចិន ដោយហៅប្រទេសនេះថាជា “សាធារណរដ្ឋប្រជាមានិតកំប្លែង” ក្នុងអំឡុងពេលជម្លោះស្តីពីទំនាក់ទំនង ជាមួយតៃប៉ិ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Hu Xijing និពន្ធនាយកកាសែត Global Times លោក Maldeikis បាននិយាយថា លោកប្រធានាធិបតី Xi Jinping កំពុង “បញ្ជូនត្លុករបស់គាត់” ដើម្បីវាយប្រហារប្រទេសលីទុយអានី ។
របាយការណ៍ ក៏បានណែនាំផងដែរថា ប្រទេសលីទុយអានី ត្រូវបានដកចេញពីបញ្ជីឈ្មោះ របស់គយរបស់ប្រទេសចិន ដែលមានន័យថា ទំនិញរបស់ លីទុយអានី មិនអាចចូលកំពង់ផែចិន បាននោះទេ ។ ភាពមិនចុះសម្រុងគ្នា រវាងប្រទេសទាំងពីរ បានចាប់ផ្តើមកាលពីខែមុន នៅពេលដែលប្រទេស លីទុយអានី បានអនុញ្ញាតឱ្យបើកការិយាល័យ តំណាងកោះតៃវ៉ាន់ ដែលបណ្តាល ឱ្យមានការរិះគន់ពីទីក្រុងប៉េកាំង ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
