ព័ត៌មានអន្តរជាតិ

បណ្តាប្រទេស កាន់សាសនាអ៊ីស្លាម នឹងជួបប្រជុំគ្នា ពាក់កណ្តាលខែធ្នូ លើបញ្ហាវិបត្តិនុយក្លេអ៊ែរ

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស ប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍ បានធ្វើការអំពាវនាវឲ្យមានកិច្ចខិតខំ ប្រឹងប្រែងសាជាថ្មី ចំពោះមុខបញ្ហាធ្លាក់ចុះ នៃប្រទេសអាហ្គានីស្ថាន ចូលទៅក្នុងវិបត្តិហើយក្នុងនោះ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា នឹងមានកិច្ចប្រជុំដោយបណ្តាប្រទេស ក្នុងអ្នកកាន់សាសនាអ៊ីស្លាមឬ OIC ផងដែរនៅក្នុងខែនេះ។

កិច្ចប្រជុំពិសេសរបស់ OIC ដែលនឹងធ្វើឡើងនាថ្ងៃទី១៩ខែធ្នូនេះនៅក្នុងទីក្រុងអ៊ីស្លាមម៉ាបាដរវាងបណ្តារដ្ឋមន្ត្រីក្រសួងការបទេសជាច្រើនប្រទេសនិងក៏មានការចូលរួមពីគណប្រតិភូមកពីប្លុកអ៊ឺរ៉ុបផងនិងបណ្តា
ប្រទេសក្នុងក្រុម P5 Group ដូចជាអាមេរិកអង់គ្លេសបារាំងរុស្សីនិងចិនផងដែរ។

លោករដ្ឋមន្ត្រី Shah Mahmood Hussain Qureshi បានថ្លែងប្រាប់ក្រុមអ្នកកាសែតថាភាពចាំបាច់ត្រូវតែធ្វើឡើងនៅពេលនេះនៅដើម្បីបញ្ចប់បញ្ហានៅក្នុងប្រទេសអាហ្គានីស្ថានជាប្រវត្តិសាស្ត្រពីព្រោះថាគ្រាន់តែ
បញ្ហាអត់ឃ្លាននៅពេលនេះគឺមានស្ទើរពាក់កណ្តាលប្រទេសអាហ្គានីស្ថានទៅហើយ។

លោកបន្តថាបញ្ហាអស្ថេរភាពនិងបញ្ជាជាច្រើនទៀតនៅក្នុងវិបត្តិនឹងអាចបង្កទៅជាជម្លោះសាជាថ្មីនៅក្នុងប្រទេសជិតខាងមួយនេះហើយវាក៏នឹងនាំឲ្យកើតឡើងជាបន្តបន្ទាប់នូវការកើនឡើងនៃចំនួនជនអន្តោប្រវេសនៅ
តាមប្រទេសក្នុងតំបន់ជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

To Top