វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានឲ្យដឹងថា ប្រតិបត្តិការយោធាចិនដ៏ទូលំទូលាយនាពេលថ្មីៗនេះ នៅជិតកោះតៃវ៉ាន់ គឺស្រដៀងនឹង “ការហាត់សម” ហើយលោកបានអះអាងសារជាថ្មី ពីការគាំទ្រដ៏រឹងមាំ របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះក្រុងតៃប៉ិ។

ប្រធានមន្ទីរបញ្ចកោណ របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា សហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រ “សមត្ថភាពរបស់តៃវ៉ាន់ក្នុងការការពារខ្លួន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។
នៅក្នុងសុន្ទរកថាមួយ ដែលផ្តោតលើបញ្ហាប្រឈមជាច្រើន ដែលបង្កឡើងដោយប្រទេសចិន ដែលមានទំនុកចិត្តកាន់តែខ្លាំងឡើង លោកបានគូសបញ្ជាក់អំពី “ភាពខុសគ្នាពិតប្រាកដ” របស់វ៉ាស៊ីនតោន ជាមួយទីក្រុងប៉េកាំង។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ យោធាចិន បានបង្កើនប្រតិបត្តិការយោធាដែនសមុទ្រ និងផ្លូវអាកាសកាន់តែខ្លាំងក្លានៅជិតកោះតៃវ៉ាន់ ដែលខ្លួនអះអាងថា ជាទឹកដីរបស់ខ្លួន រង់ចាំតែពេលបង្រួបបង្រួម។
នៅក្នុងនោះដែរប្រមុខការពារជាតិអាមេរិកលោក Austin បាន បញ្ជាក់ប ន្ថែមថា “វា ហាក់ ដូច ជា ពួកគេ ស្វែង រក សមត្ថភាព ពិត របស់ ពួកគេ វា មើល ទៅ ដូច ជា ការ ហាត់ សម ណាស់”៕
ដោយ ឈូក បូរ៉ា
